បើយើងធ្វើដំណើរតាម ម្ដុំផ្លូវក្រោយសាលាវ៉ាន់ដា យើងនឹងឃើញមាន សម្បូរទៅដោយហាងអាហារជាច្រើន ដែលក្នុងចំណោមនោះក៏មានហាងអាហារមួយកន្លែងដែលមានលក់អាហារសមុទ្រ អាំងទឹកឃ្មុំដែលគ្រាន់តែមើលឃើញស្រក់ទឹកមាត់បាត់ហើយ ដោយសារមឹក បង្គារដែលដាក់នៅលើអន្ទារភ្លើងនោះ មានលាបនូវទឹកឃ្មុំពីលើ ដែលធ្វើអោយគ្រឿងសមុទ្រទាំងនោះ គួរអោយចង់ញ៉ាំតែម្តង ។





នៅរៀបរាប់យូរអីទៀត! ចង់មើលវីដេអូលូវហ្នឹងស្រក់ទឹកមាត់ហើយ…
ហាងមឹកអាំងទឹកឃ្មុំ មានលក់គ្រឿងសមុទ្រអាំងស្រស់ៗ នាំមកពីកំពត ដែលមានគ្រឿងផ្សំឡើងពីទឹកឃ្មុំ និងមានរសជាតិឆ្ងាញ់ប្លែកមាត់ជាពិសេស ត្រូវជាមួយនឹងទឹកជ្រលក់ហ្នឹងម៉ង ។
តម្លៃៈ ១ចង្កាក់ 1500៛ គ្រប់មុខ
លេខទូរស័ព្ទលេខ៖ 010 39 99 88 | 069 69 94 50
អាស័យដ្ឋាន៖ ផ្ទះលេខ 212z ផ្លូវ 402 ក្បែរសាលាវ៉ានដា (ផ្លូវ ច្រកចូលទល់មុខសាលា បឋមសិក្សា ភូមិ៧)