អ្នកណាដែលមិនល្បីនោះគ្រាន់តែលឺថាប្រហិតសាច់គោ J Mey សាលាចិន ដឹងតែឃ្លានទៀតហើយ ព្រោះតែរសជាតិឆ្ងាញ់ ណាមួយប្រហិតខុសគេត្រង់ថាគាត់ធ្វើដោយដៃផ្ទាល់ រួមទាំងទឹកជ្រលក់ឆ្ងាញ់កប់ទៀត រឿងអីដែលថាមិនស្គាល់នោះញុាំរាល់ថ្ងៃហើយហ្នឹង។


ប្រហិតសាច់គោ J Mey សាលាចិន ប្រហិតនេះលក់ដាច់ណាស់ នេះក៏ព្រោះតែរសជាតិរបស់វាឆ្ងាញ់ ម៉េចបានហ៊ានថាឆ្ងាញ់? ព្រោះអ្នកលក់គាត់ធ្វើវាដោយផ្ទាល់ដៃ បើសួរគាត់ថាមួយថ្ងៃលក់អស់ប៉ុន្មានគីឡូ គាត់មិនដឹងទេ ព្រោះគ្មានពេលថ្លឹងផងនឹង រវល់ធ្វើប្រហិតដ៏ច្រើន ដើម្បីយកមកលក់អោយទាន់ពេល។ មិនត្រឹមតែប្រហិតទេឆ្ងាញ់ ទឹកជ្រលក់ជាវេទមន្តពិសេសប្រចាំហាងគាត់ហើយ ឆ្ងាញ់ណាស់…កុំភ្លេចសាកណា នៅម្តុំសាលាចិន Pub Street





ផែនទី
ទីតាំង៖ នៅម្តុំសាលាចិន Pub Street
វីដេអូ
រសជាតិប្រហិតសាច់គោកាលពីក្មេង របស់ចែម៉ីសាលាចិន ល្បីប្រចាំខេត្តបាត់ដំបង បើបានទៅលេងសង្ក្រានបាត់ដំបងអីកុំភ្លេចទៅសាកណា ដឹងតែលាន់មាត់ថាឆ្ងាញ់បស់គេមែន ជាក់ជាមិនខាន
បានបង្ហោះដោយ Facetaste នៅ 3 មេសា 2018