បើតាមការសង្កេតរយៈពេលថ្មីៗនេះ អាហារសម្រន់ដែលប្លែកៗមានជាបន្តបន្ទាប់នៅរាជធានីភ្នំពេញនឹងអ្វីដែលគួរអោយកត់សម្គាល់នោះគឺប្រភេទអាហារដែលមានឈីស មិនថាប្រភេទ ភេសជ្ជៈ អាហារសម្រន់ ឬក៍អាហារផ្សេងៗជាច្រើនទៀត។
ទន្ទឹមនឹងថ្មីៗក្រុមការងារ KSPG.TV បានស្វែងរកឃើញអាហារសម្រន់មួយកន្លែងមានឈ្មោះថា Hokkaido Cheeses Toast ដែលមានទីតាំងនៅម្តុំបឹងកក់ ក្នុងបរិវេណ Eden Garden មានប្រភេទអាហារសម្រន់ជា Toast ដែលមានឈីសអន្តាយៗនៅខាងក្នុងដែលលោកអ្នកមិនគួររំលងនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះទេ ក៏មានរសជាតិជាច្រើនសំរាប់លោកអ្នកជ្រើសរើសបានផងដែរ ដែលមានដូចជា Original Cheese Toast, Chocolate Cheese Toast, Charcoal Cheese Toast, Strawberry Cheese Toast and Matcha Cheese Toast។
Hokkaido Cheeses Toast អាចនឹងមានយុវវ័យមួយចំនួនបានស្គាល់រួចមកហើយប្រសិនបើអ្នកធ្លាប់ទៅលេងប្រទេសថៃ ឬក៏ ស៊ីងហ្គាពួរ នឹងអាចប្រទះឃើញនៅតាមដងឆ្លូវជាក់ជាពុំខាន។ ដូច្នេះអ្វីដែលលោកអ្នករង់ចាំបានមកដល់ហើយនៅប្រទេសកម្ពុជា។
ម៉ោះ ចឹងអ្នកណាខ្លះដែលចូលចិត្តឈីសដឹងតែមិនខកចិត្តម៉ងជាមួយ Hokkaido Cheeses Toast។
ហាង Hakkaido Cheeses Toast
ទូរស័ព្ទទំនាក់ទំនង ៖ 088 8888 057
ទីតាំងស្ថិតនៅ៖ Eden Garden, បឹងកក់ (2.73 mi) Phnom Penh 12151