ត្រូវម៉ាច់ហ្មង សម្រាប់អ្នកដែលចូលចិត្តម្ទេសហិលៗ ដឹងតែស្រក់ទឹកមាត់ច្រោកហើយ បើលេងចឹងៗអី ថាអត់ឃ្លានម៉ាម៉ាត់ទៅ! ងាវក្រឡុក កំពុងតែអង្រួនចិត្តអ្នកញុាំមិនស្ទើរទេ។


និយាយទៅគ្រាន់តែឃើញម្ហូបក៏ស្រក់ទឹកមាត់ដែរ ទប់អារម្មណ៍ទ្រាំមិនបាន ចង់ទៅញ៉ាំភ្លាមហ្មង ហើយសម្រាប់ទីតាំងវិញនោះអ៊ែមណាស់ លោកអ្នកក៏ធ្លាប់ស្គាល់រួចមកហើយគឺJet Container គឺប្រមូលម្តុំនូវហាងអាហារដែលមានអាហារដែលមានជាច្រើនបែបច្រើនយ៉ាង តួយ៉ាងក្នុងនោះតូបមួយដែលមានឈ្មោះថា ងាវក្រឡុក កំពុងតែមានការគាំទ្រខ្លាំងណាស់ ព្រោះលក់សុទ្ធតែរបស់ទំនងៗញុាំ ហើយមានដូចជា៖ ងាវក្រឡុកគ្រឿង គ្រឿងសមុទ្រក្រឡុក បុកល្ហុងក្តាម ហិលៗ សុទ្ធតែឆ្ងាញ់ៗ ទាក់ចិត្តអ្នកញុាំគ្រប់ៗគ្នាអោយកូរពោះចង់ញុាំតែម្តង។



ហើយឡើងទំនងញាុំ មិនពិបាកទេ បើសិនជាលោកអ្នកមិនចង់អង្គុយញុាំនៅកន្លែងផ្ទាល់នោះ អត់បញ្ហាទេ ព្រោះអីមានទាំងកំប៉ុងដាក់កាន់ញុាំយ៉ាងស្រួលថែមទៀតផង អ្នកញុាំនៅកន្លែងវិញក៏ម្យ៉ាងដែរព្រោះថានៅចំពីមុខតូបផ្ទាល់មានការប្រគុំតន្រ្តីកំដរអារម្មណ៍ កាត់បន្ថយការអផ្សុក។ ហើយសម្រាប់តម្លៃអាហារប្រភេទក្រឡុកនេះគឺ ចានតូច 3.5$ ចានធំ 6$ តែប៉ុណ្ណោះ បើទៅជាក្រុមវិញគឺចំណាយម្នាក់តិចបានញុាំម៉ាឆ្ងាញ់ ចឹងកុំភ្លេចណាទៅសាកជុំពួកម៉ាក់ ល្ងាចនេះ ដឹងតែសប្បាយមាត់ហ្មង




ហាង ងាវក្រឡុក
Tel:016 809 789 / 076 780 9789
ទីតាំង ៖ ស្ថិតក្នុង Jet’s Container Night Market
វីដេអូ