មកដល់ទៀតហើយមុខម្ហូបថ្មីពីហាង ផ្ទះបាងកក សម្រាប់ពាក់កណ្ដាលឆ្នាំនេះ។ ដូចដែលអតិថិជនប្រចាំហាងនេះបានដឹងហើយថាហាង ផ្ទះបាងកក ជាហាងអាហារថៃមួយកន្លែងដែលតែងតែនឹករកមុខម្ហូបថ្មីៗ ប្លែកៗជាច្រើនមុខ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តហិរ សុទ្ធតែជក់ចិត្តនឹងអាហារប្រចាំហាងនេះ គ្រាន់តែនឹកឃើញឃ្លានបាត់ទៅហើយ។




ហាង ផ្ទះបាងកក សម្រាប់អតិថិជនភាគច្រើន ប្រាកដជាបានស្គាល់រួចមកហើយពីស្នាដៃរសជាតិធ្វើម្ហូបថ្មី ហើយមានការនិយាយតគ្នាពីរសជាតិនៃហាងនេះ! សម្រាប់ពាក់កណ្ដាលឆ្នាំនេះ ហាង ផ្ទះបាងកក បានបន្ថែមនូវមុខម្ហូបថ្មីៗជាច្រើនមុខដូចជា៖ ក្ដាមឆាការី បុកកាពិត្រី បាយខភ្លៅជ្រូក មឹកឆាម្រេះព្រៅ បុកជើងមាន់ នឹងម្ហូបថ្មីៗជាច្រើនទៀតដែលសុទ្ធតែឆ្ងាញ់ជាប់ចិត្ត។



សម្រាប់អាហារនៅហាង ផ្ទះបាងកក ពិតជាមានច្រើនមុខ ហើយតម្លៃសមរម្យទៅតាមមុខម្ហូប។ជាក់ស្ដែងមុខម្ហូបថ្មីដូចជាក្ដាមឆាការីតម្លែ ២៥០០០៛ បុកកាពិត្រី ១៥០០០៛ មឹកឆាម្រេះព្រៅ ១៥០០០៛ បុកជើងមាន់ ៨០០០៛ បាយខភ្លៅជ្រូក ១០០០០៛ឆាលាសហូល ១២០០០៛ បុកសណ្ដែកបង្គាឆៅ ១៥០០០៛។ចំពោះអ្នកដែលចូលចិត្តញាុំអាហារពេលល្ងាច តោះនាំគ្នាទៅភ្លក្សរសជាតិថ្មីទាំងអស់គ្នាណា ច្រើនមុខណាស់ រួមទាំងភេសជ្ជះគ្រប់មុខទៀតផង។




ហាង ផ្ទះបាងកក
អាស័យដ្ឋាន ៖ នៅលើផ្លូវសុធារស ទល់មុខសកលវិទ្យាល័យបៀលប្រាយ
ទូរស័ព្ទទំនាក់ទំនង ៖ 096 245 62 82 /099 563 289
វីដេអូ