អីយ៉ា! មកដល់ទីរួមខេត្តសៀមរាបហើយតើស រកមុខយូរហើយឥឡូវមកដល់ក្បែរផ្ទះកាន់តែងាយស្រួលជាងមុន ព្រោះនៅភ្នំពេញគេល្បីថាឆ្ងាញ់ណាស់សៀវម៉ៃ របស់ហាងសៀវម៉ៃរាត្រីហ្នឹង ពិសេសសម្រាប់អ្នកដែលចូលផ្ទះយឺតម៉ោងនិងតែម្តង! និយាយលេងទេ ប៉ុន្តែជាការពិតដឹងថាអត់ដែលរំលងម្តងណាទេ ព្រោះតែសៀវម៉ៃជាអាហារញាុាំដើម្បីកំដៅក្រពះ ញុាំហើយបែកញីសស្រួលខ្លួនថែមទៀតផង ចឹងបានមកដល់ហើយត្រូវតែសាកហើយទើបបាន។



បន្ទាប់ពីមានការគ្រាំទ្រខ្លាំងពីសំណាក់អតិថិជនយ៉ាងច្រើន ដែលនិយមពិសារអាហារនៅហាងសៀវម៉ៃរាត្រីកន្លងមក តែងតែសរសើរមិនដាច់ពីមាត់ថាសៀវម៉ៃរបស់ហាងគាត់ឆ្ងាញ់ខុសពីហាងផ្សេងៗដែលពួកគាត់ធ្លាប់ញុាំកន្លងមក ចឹងហើយថ្មីៗនេះ ហាងសៀវម៉ៃរាត្រីបានពង្រីកសាខាថ្មីមួយទៀតដែល ស្ថិតនៅខេត្តសៀមរាប ភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប (បត់ពីស្តុបកោះកេរ៍ ចំងាយ90ម៉ែត្រ) សម្រាប់សាខាថ្មីនេះក៏មានលក់នៅមុខម្ហូបឆ្ងាញ់ដូចជា៖ គាវ , ហាកាវ , បាយសាច់ជ្រូកចៀនពងទា, បាយមាន់ស្ងោរ និងស៊ុបខួរស៊ុបប្រហឹតត្រីដែលល្បីខ្លាំង ហើយមានអ្នកដែលចូលចិត្តញុាំច្រើនណាស់ ចឹងប្រសិនបើលោកអ្នកនៅក្បែរទីនោះ ឬ ក៏មានដំណើរកម្សាន្តទៅលេងនៅសៀមរាបហើយជិះកាត់អីអាចឈាងចូលសាកញាំុបានណា!



ចឹងហើយសម្រាប់លោកអ្នកដែលចង់ពិសារសៀវម៉ៃលែងពិបាកទៀតហើយ ដើរលេងជ្រុលម៉ោងអស់កំលាំងរកអាហារណាប៉ូវ សម្រួលសរសៃបែកញីសស្រួលខ្លួន កុំភ្លេចសៀវម៉ៃរាត្រី ហើយណាមួយវិញទៀតគាត់បើកលក់ទល់ភ្លឺដូចសាខាទីក្រុងភ្នំពេញដែរ គឺចាប់បើកលក់់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ៤ភ្លឺ អូ! ភ្លេចប្រាប់មិនមែនមានតែអាហារប៉ុណ្ណឹងមុខទេ គឺនៅមានច្រើនមុខផ្សេងទៀត ។





ហាង៖ សៀវម៉ៃរាត្រីសៀមរាប
លេខទូរស័ព្ទ៖ 086 209 299
ទីតាំង៖ ស្ថិតនៅខេត្តសៀមរាប ភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប (បត់ពីស្តុបកោះកេរ៍ ចំងាយ90ម៉ែត្រ)
វីដេអូ