ដឹងតែប្លែកមាត់ទៀតហើយ ជាពិសេសអ្នកដែលនិយមញុាំម្ហូបប្លែកៗហ្នឹងហ្មង ឥឡូវមកថ្មីចែស ប្លែកបស់គេមែន ចង់ដឹងថាប្លែកនោះជាអ្វី? ជាការពិតបើនិយាយពីមីឆាលោកអ្នកធ្លាប់ស្គាល់ ធ្លាប់ញាំុច្រើនមុខមកហើយដែរ តែចំពោះមីឆាអំពិលទុំហាក់ប្លែកបន្តិចហើយ ទាំងរសជាតិថ្មី ហិរផង ជូរផង គ្រឿងផ្សំវិញក៏ទំនង ចំណែកក្លិនវិញ និយាយពីថាឈ្ងុយនោះឈ្ងុយ ។


គ្រាន់តែលឺឈ្មោះលោកអ្នកក៏ដឹងហើយថាហាង មីខ្ទះអំពិលទុំ គឺផ្ដោតសំខាន់ទៅលើរសជាតិនៃការកែច្នៃអំពិលទុំជាមួយមីនៅលើខ្ទះ រួមជាមួយរូបមន្តពិសេសនៃការផ្សំគ្រឿងដើម្បីអោយមីឆាអំពិលទុំមួយចាននេះកាន់តែឈ្ងុយឆ្ងាញ់ ថ្មីចែសតែម្តងខុសពីមីដែលលោកអ្នកធ្លាប់ញុាំ បើរសជាតិវិញលាយបញ្ចូលគ្នាទាំងជូរ ហិរ ឈ្ងុយបែកផ្សែង ។ និយាយទៅក្រៅពីមីល្បីប្រចាំហាង មីខ្ទះអំពិលទុំ ហើយនោះ ក៏មានមុខម្ហូបជាច្រើនមុខទៀតដូចជា៖ បាយមាន់អង្ករលីង បង្អែមដូងបាយដំណើបខ្មៅ ទឹកអំពិលទុំ មីឡូសណ្តែកដី និងមុខម្ហូបជាច្រើនទៀត សុទ្ធតែថ្មីហើយប្លែក ហើយរសជាតិក៏មិនណយដែរ ។


ថ្ងៃនេះណាត់មិត្តភក្តិទុកមុនអោយហើយផង ទៅញាំុអីជុំគ្នាហើយទៅសាកមុនគេនូវរសជាតិថ្មីនៅហាង មីខ្ទះឆាអំពិលទុំដែលទើបតែបើក។ អ្នកចូលចិត្តហិរដឹងតែត្រូវចិត្តហ្មង បើមិនចេះហិរប្រាប់អ្នកលក់បានណា ហើយកុំភ្លេចសាកមីឡូសណ្ដែកដីផងណា ឆ្ងាញ់កប់ មានទៅពិបាករកអី នៅផ្លូវ132 ក្រោយ pizza companyកម្ពុជាក្រោម យើងហ្នឹង។


ហាង មីខ្ទះអំពិលទុំ
លេខទូរស័ព្ទ៖ 086-798-789/095-456-168
ទីតាំង៖ ផ្លូវ132 No.167 ក្រោយ pizza companyកម្ពុជាក្រោម
វីដេអូ៖