ធ្លាប់តែឃើញបាញ់ឆែវពណ៌លឿង តែពេលនេះ មានទាំងពណ៌បៃតង ហើយមានពណ៌ក្រហមទៀត ប្លែកណាស់មែនអត់? ចង់ដឹងរសជាតិវិញយ៉ាងណាដែរ ចឹងល្ងាចនេះគិតទៅសាកបាញ់ឆែវបីពណ៌នៅហាង ម្លប់លាភ សាកមើល៍ រសជាតិពីអ្នកសៀមរាប មានអាយុ ២៥ឆ្នាំផង បើមិនសាកប្រយ័ត្នស្ដាយក្រោយណា។



ដូចដែលអ្នកធ្លាប់ទៅញ៉ាំបាញ់ឆែវនៅ ហាង ម្លប់លាភ ច្បាស់ជាបានដឹងពីរសជាតិ តម្លៃ ព្រមទាំងអនាម័យនៃហាងនេះប្រាកដណាស់។ បាញ់ឆែវឆ្ងាញ់ដែលជាស្នាដៃអ្នកលក់បាញ់ឆែវពីខេត្តសៀមរាប មានបទពិសោធន៍លក់រយៈពេល ២៥ ឆ្នាំមកហើយ បច្ចេកទេសក្នុងការចាក់ក៏បិុនប្រសប់ រសជាតិនៃស្នូលបាញ់ឆែវដ៏ឈ្ងុយ គ្របពីលើដោយម្សៅនំបាញ់ឆែវដ៏ទន់ស្រួយ ព្រមជាមួយទឹកត្រី និងបន្លែស្រស់ៗជាច្រើនមុខទៀត បានធ្វើអោយបាញ់ឆែវមួយបន្ទះៗពោលពេញទៅដោយរសជាតិ។




អ្វីដែលកាន់តែពិសេសនោះ ពេលនេះហាង ម្លប់លាភទើបតែបង្កើតនូវបាញ់ឆែវ ពីរពណ៌ទៀតដែលមាន ពណ៌បៃតង នឹងពណ៌ក្រហម។ កុំឃើញមានពណ៌បែបនេះថាដាក់ពណ៌ណា ពណ៌ទាំងនេះសុទ្ធតែយកចេញពីបន្លែធម្មជាតិ ដូចជាពណ៌បៃតងធ្វើពីស្លឹកបាស ពណ៌លឿងធ្វើពីល្មៀត និងពណ៌ក្រហមធ្វើពីដំឡូង។ ពីហាង ម្លប់លាភបាញ់ឆែវឆ្ងាញ់នំគ្រួកខ្យង ក៏មានជាសាច់អាំង អាហារពេលព្រឹក អាហារថ្ងៃត្រង់ អាហារពេលល្ងាច ជាច្រើនមុខ ច្រើនជម្រើសផ្សេងទៀតតាមការចូលចិត្ត។





ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
លេខទូរស័ព្ទ៖ 092 735 197 | 010 62 62 06
ទីតាំង៖ ផ្លូវម៉ុងរិទ្ធី ៩០០ម៉ែត្រពីរង្វង់មូលកាំកូ ជិតស្តុបផ្សារ ម៉ាក្រូ
វីដេអូ៖