សម្រាប់អ្នកតាខ្មៅ មានធ្លាប់បានស្គាល់កន្លែងលក់មីឆា លតឆា មួយកន្លែងនេះទេ? លឺមកថាល្បីណាស់ មួយថ្ងៃគាត់លក់អស់លតឆាដល់ទៅ ១០គីឡូ បើលក់ដាច់បែបនេះហើយ បើថាមិនឆ្ងាញ់ទើបចម្លែក។



បើអ្នកជិះតាមបណ្ដោយផ្លួវមាត់ទន្លេក្រុងតាខ្មៅ នោះប្រាកដជាប្រទះភ្នែកឃើញកន្លែងលក់មីឆា លតឆាមួយកន្លែង មានមនុស្សអ៊ូអរ ខ្លះអង្គុយចាំ ខ្លះទៀតឈរដើម្បីទិញមីឆា លតឆា នៅតូបមួយកន្លែង មានឈ្មោះថា លតឆា មីឆា ហៃ ណារ៉េត។ តូបលក់មីឆា មួយកន្លែងនេះពិតជាពេញនិយមណាស់សម្រាប់អ្នករស់នៅក្រុងតាខ្មៅ ព្រោះអី ក្នុងមួយថ្ងៃ ម្ចាស់កន្លែងមួយនេះអាចលក់បានលតឆា១០គីឡូ ហើយមីមួយកេស ត្រឹមពីម៉ោង ៣ល្ងាច ដល់ម៉ោង ៨យប់តែប៉ុណ្ណោះ។



ល្ងាចនេះបើបានជិះកាត់កុំភ្លេចឈប់ចូលសាកនឹងគេផងណា ល្បីដូចគេថាដែលអត់? មិនពិបាករកឯណា នៅផ្លូវមាត់ទន្លេ កែងសាលាគរុកោសល្យ តាខ្មៅនេះតើស៍!



ហាង លតឆា មីឆា ហៃ ណារ៉េត
ទីតាំង៖ កែងសាលាគរុកោសល្យ មាត់ទន្លេតាខ្មៅ
លេខទូរស័ព្ទ៖ 070 399 109
វីដេអូ៖