មានធ្លាប់បានសាកនៅហ្នឹង? ធ្លាបតែញ៉ាំចេកអាំងធម្មតា ចេកអាំងដាក់ដូង តែពេលនេះមានទាំងចេកអាំងបាយដំណើបទៀតផង! ចេកអាំងបាយដំណើបរសជាតិធម្មតា រសជាតិតយ ហើយមានទាំងរសជាតិផ្កាអមតៈទៀត បើចេកអាំងខ្ទិះដូងវិញក៏មានដែរ និយាយរួមនៅកន្លែងនេះមានច្រើនមុខណាស់ មិនខ្វះញ៉ាំទេ។



ហាង អុន វិចិត្រ ដែលស្ថិតនៅខាងកើតក្លោងទ្វារផ្សារទួលគោក ចម្ងាយប្រហែល 50 ម៉ែត្រ មានលក់របស់ញ៉ាំច្រើនមុខណាស់ សុទ្ធតែបិុនប្រសប់ក្នុងការកែច្នៃ ជាក់ស្ដែងដួចជាចេកអាំងបាយដំណើប ចេកអាំងខ្ទះដូង ក្នុងមួយថ្ងៃ គាត់លក់អស់ ដល់ទៅ ១៥០ចង្កាក់ តែបើចង់ញ៉ាំអីផ្សេងក៏មានដែរ មានទាំង ម្ចូរ ចេកអាំង ដំឡូងឆឹង បុកល្ហុង បង្អែម ចាហួយដូង ភេសជ្ចៈ និងអាហារជាច្រើនមុខទៀត មិនចេះខ្វះ មានច្រើនជម្រើសតែម្ដង។



បើឃ្លានហើយមិនដឹងទៅណា មក ហាង អុន វិចិត្រ មក មិនខ្វះរបស់ញ៉ាំទេ មកតែមួយកន្លែង មានរបស់ញ៉ាំច្រើនបែបនេះ មិនបាច់ខាតពេលច្រើន ។




ហាង អុន វិចិត្រ
លេខទូរស័ព្ទ៖ 077 94 84 74 | 088 72 72 313 | 069 20 08 31
ទីតាំង៖ ផ្ទះលេខ 20 ផ្លូវលេខ 614 សង្កាត់បឹងកក់ 2 ខណ្ឌទួលគោក ( ខាងកើតក្លោងទ្វារផ្សារទួលគោក ចម្ងាយប្រហែល 50 ម៉ែត្រ )
វីដេអូ៖