ទំនងទេ? ជើងមាន់ ជើងទាដាក់គ្រឿង រសជាតិហិរៗ លក់ដាច់ណាស់ មួយថ្ងៃ លក់អស់ដល់ទៅ ៥០គីឡូ អ្នកទិញចាំឡើងអ៊ូអរ បើឃើញបែបនេះហើយមិនសាកនឹងគេម៉េចបាន ពេលជិះកាត់សាលាបឋមទួលគោកហើយ កុំភ្លេចចូលសាកនឹងគេណា។



អ្នកម្ដុំទួលគោក ប្រហែលធ្លាប់បានសាករួចមកហើយនូវរសជាតិ ជើងមាន់ ជើងទា លក់តាមផ្លូវក្បែរសាលាបឋមសិក្សា ទួលគោក មួយកន្លែងនេះ លក់ដាច់មិនធម្មតាទេ មួយថ្ងៃលក់ជើងទាអស់ដល់ទៅ ៥០គីឡួ ហើយជើងមាន់ដល់ទៅ ២០គីឡូឯណោះ បើលក់ដាច់បែបនេះ រសជាតិក៏មិនអន់ដែរ។



មិនមែនមានតែជើងទា ជើងមាន់ទេ នៅមាននំប័ុងសាច់ និង ភេសជ្ចៈច្រើនមុខទៀតផង។ ជើងទារសជាតិហិរៗ ក្ដៅៗ ចង់បានហិរកម្រិតណាក៏បាន បើចង់ញ៉ាំប្រញាប់ទៅតិចណា កន្លែងគាត់ចាប់ផ្ដើមលក់ចាប់ពីម៉ោង ៣ ល្ងាចទៅ មួយប្រអប់ ១៥០០០៛ បើមិនប្រញាប់ទៅទេ ច្បាស់ជាអត់បានញ៉ាំហើយ។



ជើងទាហិរទួលគោក
ទីតាំង៖ ផ្លូវ៥៦៦ ជិតសាលាបឋមទួលគោក
លេខទូរស័ព្ទ៖ 093 96 99 19 | 093 40 00 02
វីដេអូ៖