ចឹងៗអី អ្នកណាទ្រាំបាន? ម្ចូរក្រឡុកគ្រប់មុខ អំបិលម្ទេសជាង ២០ មុខ បើកលក់២៤ម៉ោងបែបនេះ បើឃ្លានពេលណាក៏រកបានដែរ ហើយអ្វីដែលកាន់តែពិសេសនោះ ពេលនេះហាង ម្ជូរយាយមួយមឺុនក្រឡុកផ្លាស់ប្តូរទីតាំងថ្មីពី ផ្សារកុងតឺន័រ មក ផ្លូវប៉ាស្ទ័រ ជិតផ្សារទំនើបសូរិយាម៉លវិញហើយ។




អតិថិជនធ្លាប់ទៅផ្សារកុងតឺន័រ ច្បាស់ជាបានស្គាល់កន្លែងលក់ម្ជូរមួយនេះជាមិនខាន មិនថាជាស្វាយ ត្របែក ម្កាក់ ឬ ម្ចូរប្រភេទណា សុទ្ធតែអាចរកបាននៅទីនេះទាំងអស់។ ពេលថ្មីៗនេះ ហាង ម្ចូរយាយមួយមឺុនក្រឡុក បានផ្លាស់ប្តូរទីតាំងថ្មីមកផ្លូវប៉ាស្ទរ (ផ្លូវ ៥១) ជិតផ្សារទំនើបសូរិយាម៉លវិញហើយ សម្រាប់លោកអ្នកដែលចូលចិត្តម្ចូរអាចរកបានម្ចូរច្រើនមុខនៅទីនេះមិនថាពេលយប់ ឬពេលណា ហាង យាយមួយមឺុនក្រឡុក មានលក់ជូន ២៤ម៉ោងតែម្ដង។




មិនត្រឹមតែម្ចូរស្រស់ៗ ត្រាំ ច្រើនមុខ នៅទីនេះក៏មានអំបិលដែលបង្កើនរសជាតិម្ជូរដល់ទៅ ២០មុខជាង ព្រមទាំងមានគ្រាប់ល្ពៅ កាលីងឈូកហិល កាលីងឈូកអត់ហិល នំខ្លឹង អំបុកលីង ចេកឆាប ដំឡូងឆាប និងអាហារផ្សេងទៀតជាច្រើនមុខ។ អញ្ចឹងពេលឃ្លានម្ជូរ កុំភ្លេចហាង ម្ជូរយាយមួយមឺុនក្រឡុក ណា!






ហាង ម្ជូរយាយមួយមឺុនក្រឡុក
លេខទូរស័ព្ទ៖ 012518520
ទីតាំង៖ ផ្លូវប៉ាស្ទ័រ (ផ្លូវ ៥១) ជិតផ្សារសូរិយាម៉ល ជាប់មីហិល ៩ កម្រិត
វីដេអូ៖