សម័យកាលកាន់តែទំនើប អាហារក៏កាន់តែប្លែកច្រើន តែបើទោះជាយ៉ាងណា ខ្ចៅ ខ្យង ក្ដាម លៀស នៅតែជាអាហារសំណព្វចិត្តរបស់យុវវ័យ ដូច្នេះហើយទើបមានកន្លែងលក់ខ្ចៅ ខ្យងជាច្រើន ជាក់ស្ដែងដូចជា តូប ខ្យង Online ល្បីជាង ៣ឆ្នាំ អ្នកទិញមកចាំហូរហែរ អាហារស្រុកស្រែច្រើនមុខណាស់ គ្រាន់តែឃើញហើយស្ទើរហៀរទឹកមាត់តែម្ដងហើយ។



តូបលក់ ខ្យង ខ្ចៅ ក្ដាម លៀស ដែលមានឈ្មោះថា ខ្យងស្រែ Online ស្ថិតនៅម្ដុំក្រោយសាលាវ៉ាន់ដា ចាប់បើកលក់ពីម៉ោង ១១ព្រឹក ដល់ម៉ោង ៨យប់ សម្បូរទៅដោយអាហារបែបស្រុកស្រែ ខ្យង ខ្ចៅ ក្ដាម លៀស និងម្ហូបសរុប ១៥មុខទៀត ពេលបានជិះកាត់ពេលណា ទ្រាំមិនបានទេ ទំនងៗយ៉ាងហ្នឹង ឃើញហើយត្រូវតែឈប់ទិញ។




បើខ្ចិលជិះទៅទិញខ្លាចក្ដៅ ឬ ឆ្ងាយ ខ្យងស្រែ Online ក៏មានសេវាទិញតាម តោះញ៉ាំ instafood និង Nham24 បានផងដែរ តែបើចង់ទៅទិញផ្ទាល់ក៏មិនពិបាករកដែរ នៅក្រោយសាលាវ៉ាន់ដា តូបឈ្មោះ ខ្យងស្រែ Online ដាក់ដំរៀបគ្នា លើចង្ក្រាន្តកំដៅក្ដៅៗយ៉ាងទំនង។ បើបានជិះកាត់ហើយ កុំភ្លេចចូលទិញចែកគ្នាញ៉ាំផងណា។




ខ្យងស្រែ Online
លេខទូរស័ព្ទ៖ 086 87 82 80
ទីតាំង៖ ផ្លូវ ៤០២ ក្រោយសាលាវ៉ាន់ដា
វីដេអូ៖