តែប៉ុណ្ណេះផ្គាប់ចិត្តនារីៗបានសម្រេច ឃើញឈុតនេះហើយធានានៅមិនសុខចឹងហ្មង បុកល្ហុងគ្រឿងសមុទ្រចំរុះ និងឈុតបុកល្ហុងត្រីសាល់ម៉ុន ពីហាង តូបប្រហិត ជឿជាក់ថាពេញចិត្តមួយទំហឹងហើយ ទំនងនោះសែនទំនង រសជាតិឆ្ងាញ់ប្លែកមាត់អីម្ល៉េះទេ ។
ប្រុសៗ ត្រៀមខ្លួន ត្រៀមលុយអោយហើយទៅ ដឹងតែដល់វេនយើងទៀតហើយ ម្ហូបថ្មីទំនងចឹង រឿងអីថាកំពូលកូរមិនបបួលទៅញ៉ាំនោះ លេងទាំងឈុតៗមកហ្មង ឈុតបុកល្ហុងគ្រឿងសមុទ្រចំរុះ និងឈុតបុកល្ហុងត្រីសាល់ម៉ុន ឃើញភ្លាមទប់ចិត្តមិនបានតែម្តង ទំនងខ្លាំងណាស់ ហើយបើចង់សាកមុខម្ហូបថ្មីនេះ មករកបាននៅហាង តូបប្រហិត ។
និយាយទៅគឺថា មិនខ្វះចឹងតែហ្មង ហាង តូបប្រហិត មានច្រើនមុខណាស់ មិនមែនតែម្ហូបថ្មីនេះទេ បុកល្ហុងរសជាតិគ្រប់មុខផ្សេងទៀតក៏មានដែរ មានទាំងប្រហិតគ្រប់មុខថែមទៀតផង។ ចឹងសម្រាប់អ្នកអត់គូរ រកណាត់មិត្តភក្តិកំពូលញ៉ាំបុកល្ហុង អោយស្គាល់ម្ហូបថ្មីដ៏សែនទំនងនេះមើល ញ៉ាំជុំគ្នាអោយណាណីម្តងមើល៍៕
ហាង តូបប្រហិត
លេខទូរសព្ទ៖ 076 99 88 181 / 093 24 24 18
ចាប់បើកលក់៖ ម៉ោង ១១ព្រឹក ដល់ម៉ោង 8ៈ៣០យប់
ទីតាំង៖ ក្រោយរបងពេទ្យកុមារជាតិ ក្រោយសាលាACE សន្ធរម៉ុក
វីដេអូ៖