ទឹកម្ទេសជាគ្រឿងផ្សំមួយមុខដែលមិនអាចខ្វះបាន ពិសេសជាមួយម្ហូប ឆា ចៀន បំពង ជាដើម្បី ព្រោះវាធ្វើឲ្យអណ្តាតយើងគ្រលាស់កាន់តែលឿន ជាមួយនឹងក្លិនម្ទេស ដែលក្រអូបពេញមាត់។

គ្រឿងផ្សំ៖
- ម្ទេសដៃនាង ៥០០ ក្រាម
- ប៉េងប៉ោះ ៤ ផ្លែ
- ខ្ទឹមស ១ មើម
- អំបិល ២០ ក្រាម
- ទឹកខ្មេះ ៥០ មីលីលីត្រ

វិធីធ្វើ៖
១. យកខ្ទឹមសបកសម្បក លាងហើយចិតជាជំនិតតូចៗ
២. ម្ទេសបេះឲ្យស្អាត រួចយកត្រាំទឹកអំបិល ១៥ នាទី ទើបស្រង់ឡើង ទុកឲ្យស្ងួតទឹក
៣. លាងប៉េងបោះឲ្យស្អាត រួចយកកូនកាំបិតឆូតសើៗលើសម្បកវា កាត់គ្នាចេញជាបួនជំនិត ដើម្បីដាក់ចូលក្នុងទឹកក្តៅដាំពោះទៅវាងាយស្រួលបក
៤. លាងកែវថ្មីមួយឲ្យស្អាត ទុកឲ្យស្ងួត

៥. ដាក់ម្ទេស ខ្ទឹមស ប៉េងប៉ោះ ដាក់ចូលក្នុងឆ្នាំង រួចចាក់ទឹកចូល លើកដាក់លើចង្ក្រាន រួចដាំប្រហែល ២ នាទី បន្ទាប់មកសឹមចាក់ទឹកចោល
៦. បន្ទាប់មកយកទៅដាក់ក្នុងម៉ាស៊ីនកិន តែមិនត្រូវកិនម៉ដ្ឋពេកទេ ព្រោះអាចបាត់បង់រសជាតិម្ទេស
៧. រួចហើយត្រូវត្រងយកគ្រាប់ម្ទេសចេញ បន្ទាប់ពីត្រងហើយត្រូវយកទៅដាំលើភ្លើង ដាក់កម្តៅតិចៗ រួចដាក់ស្ករ អំបិល និងទឹកខ្មេះចូល រួចកូរឲ្យសព្វល្អ
៨. រួចរាល់ហើយ ដួសដាក់ក្នុងក្រឡ ឬកែវថ្មទុកញ៉ាំជាការស្រេច។
