ងើបពីដេកជាមួយក្បាលពោះសំប៉ែត សិចស៊ី ដោយគ្រាន់តែធ្វើរឿងងាយៗទាំងនេះមុនចូលគេង

ក្បាលពោះសំប៉ែតស្អាត ពេលងើបពីគេង

0
29349

ក្បាល​ពោះ​សំប៉ែត​ ស៊ិចស៊ី​ ជា​ក្តី​ស្រម៉ៃ​របស់​មនុស្ស​ស្រី​គ្រប់​គ្នា​។​ ជា​ពិសេស​ភ្ញាក់​ពី​គេង​មក​ជា​មួយ​នឹង​ក្បាល​ពោះ​រាប​ស្មើ​ជា​អំណោយ​ដ៏​មាន​តម្លៃ​មួយ​ ក្នុង​ការ​ចាប់​ផ្តើម​ថ្ងៃ​ថ្មី​របស់​មនុស្ស​ស្រី​ ព្រោះ​ថា​​ចង់​ស្លៀក​ពាក់​អ្វី​ក៏​បាន​។​ ថ្ងៃ​នេះ​យើង​នឹង​ណែនាំ​តិចនិក​ ៧ យ៉ាង​ ជួយ​ឲ្យ​ស្រី​ៗ​ងើប​ពី​គេង​ជា​មួយ​ក្បាល​ពោះ​យ៉ាង​រាប​ស្មើ​តាម​ចង់​បាន​៖​

១. ផឹក​តែ​ខ្ញី

ចង់​បាន​ក្បាល​ពោះ​សំប៉ែត​ស្អាត​ បន្ទាប់​ពី​ក្រោក​ពី​គេង​ មុន​ពេល​ចូល​គេង​ស្រី​ៗ​យើង​កុំ​ភ្លេច​ផឹក​តែ​​ខ្ញី​ ដោយ​សារ​តែ​ តែ​ខ្ញី​មាន​រស​ជាតិ​ហិរ​ អាច​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​។​​ បើ​សិន​ជា​គ្នា​យើង​ណា​មិន​ចេះ​ផឹក​ខ្ញី​ស្រស់​តែ​ ១ មុខ​ យើង​អាច​បន្ថែម​ទឹក​ឃ្មុំ​ និង​ក្រូច​ឆ្មារ​បាន​ ដើម្បី​ឲ្យ​ស្រួល​ផឹក​ជាង​មុន​។​

11 benefits of ginger juice | Exotic drink – Afroculture.net

២. កាត់​បន្ថយ​ការ​ទល់​លាមក

ការ​ទល់​លាមក​ជា​មូល​ហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ក្បាល​ពោះ​យើង​ប៉ោង​។​ តែ​កុំ​បារម្ភ​យើង​មាន​ វិធី​អាច​ជួយ​បាន​ ធានា​ថា​ងើប​មក​តម្រង់​ទៅ​រក​បង្គន់​តែ​ម្តង​។​ វិធី​នោះ​គឺ​គ្រាប់​ជី​ វា​មាន​ជាតិ​រំអិល​ និង​ជាតិ​កាក​សរសៃ​ច្រើន​ ដែល​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​ធម្មតា​។​ របៀប​ញ៉ាំ​គឺ​ គ្រាប់​ជី​ ២ ស្លាប​ព្រា​កាហ្វេ​ ជា​មួយ​នឹង​ទឹក​មួយ​កែវ​ធំ​ ត្រាំ​វា​រហូត​ដល់​គ្រាប់​ជី​រីក​ យើង​អាច​ញ៉ាំ​បាន​មុន​ពេល​ចូល​គេង​។​

ចង់ស្រកទម្ងន់មិនជា បញ្ហា ញ៉ាំ ...

៣. ឈប់​ញ៉ាំ​មី​ធ្វើ​ជា​អាហារ​ពេល​ល្ងាច

មី​កញ្ចប់​ ឬ​មី​កំប៉ុង​មាន​ជា​ម្សៅ​ និង​សូដ្យូម​ច្រើន​។​ វា​អាច​ធ្វើ​រាង​កាយ​យើង​ហើម​ ពេល​ភ្ញាក់​ពី​គេង​ បើ​ចម្អិន​មិន​បាន​ឆ្អិន​ត្រឹម​ត្រូវ​ទៀត​ វា​អាច​ធ្វើ​ឲ្យ​យើង​ហើម​ពោះ ពិបាក​រំលាយ​អាហារ​ ជា​មូលហេតុ​ធ្វើ​ឲ្យ​​ក្បាល​ពោះ​ធំ​។​

បរិភោគ មី ស្រុស 2-3 ដង 1 ស ប្តា ហ៍ ...

៤. ធ្វើ​លំហាត់​ប្រាណ​តិច​តួច​មុន​ពេល​ចូល​គេង

មុន​ពេល​ចូល​គេង​គួរ​តែ​ចំណាយ​ពេល​ ២ ទៅ ៣ នាទី​ធ្វើ​លំហាត់​ប្រាណ​បែប​ Cardio មិន​ចាំ​បាច់​ប្រើ​ឧបករណ៍​អី​ច្រើន​ ឬ​ហាត់​ខ្លាំង​ៗ​ទេ​ គ្រាន់​តែ​ធ្វើ​ដូច​រូប​ ពី​ ២ ទៅ ៣ នាទី​ទៅ​បាន​ហើយ​ សឹម​យើង​ចូល​គេង​។​

៥. គេង​ឲ្យ​បាន​ ៨​ ម៉ោង​

ដឹង​ទេ​ បើ​សិន​ជា​យើង​គេង​បាន​ពី​ ៦ ទៅ​ ៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ រាង​កាយ​យើង​នឹង​បញ្ចេញ​អ័រម៉ូន​ Latin ដែល​វា​ជួយ​ជំរុញ​ប្រព័ន្ធ​មេតាប៉ូលីស​ធ្វើ​ការ​បាន​ល្អ​ កាន់​បន្ថយ​ចំណង់​អាហារ​។​ មួយ​ទៀត​គេង​លឿន​ក៏​អាច​ធ្វើ​ឲ្យ​យើង​កាត់​បន្ថយ​ការ​ឃ្លាន​ពេល​យប់​បាន​ដែរ​។​

៦. កុំ​ភ្លេច​ផឹក​ទឹក​មុន​ពេល​ចូល​គេង

ផឹក​ទឹក​មួយ​កែវ​មុន​ពេល​ចូល​គេង​ នឹង​ធ្វើ​ឲ្យ​រាង​កាយ​មាន​តុល្យភាព​គ្នា​។​ ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​បាន​ល្អ​ និង​ជួយ​បន្សាប​ជាតិ​ពុល​ក្នុង​រាង​កាយ​បាន​ល្អ​។

តើធ្វើដូចម្តេចដើម្បីធ្វើឱ្យទឹកផឹក ...

៧. ញ៉ាំ​សាឡាដ​ធ្វើ​ជា​អាហារ​ពេល​ល្ងាច​

សាឡាដ​ជា​ម្ហូប​ដ៏​អស្ចារ្យ​សម្រាប់​អាហារ​ពេល​ល្ងាច​ ព្រោះ​វា​មាន​កាឡូរី​ទាប និង​ជាតិ​កាក​សរសៃ​ច្រើន​ ធ្វើ​ឲ្យ​យើង​ឆាប់​ឆ្អែត​។​ ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​ ធ្វើ​ឲ្យ​ក្បាល​ពោះ​រាប​ស្មើ​ពេល​ភ្ញាក់​ពី​គេង​។

អាហារទាំងនេះ ហាមដាច់ខាតមិនគួរញ៉ាំ ...