និយាយមែនណា! លេងទាំងឈុតៗបែបហ្នឹងប្រហែលជារំខានដល់មាត់ទៀតហើយ ទំនេរមិនបានចឹងហ្មង គ្រឿងយុាំ គ្រឿងសមុទ្រ បង្គា មឹក ប្រហិត ងាវ យុាំចូលគ្នាបន្ថែមជាមួយរសជាតិបែបហិរ? សាកស្រម៉ៃមើលបើដាក់ចូលមាត់ ឆ្ងាញ់ប៉ុណ្ណាទៅ? ។



សម្រាប់មុខម្ហូបគ្រឿងយុាំនេះវិញ ធានានារីៗពិតជាចូលចិត្តមិនខានទេ ដោយមើលទៅលើគ្រឿងផ្សំជាច្រើនមុខ ជាពិសេសរសជាតិបែបហិរៗ ឃើញហើយស្រក់ទឹកមាត់តែម្តង ហើយបើនិយាយពីគ្រឿងសមុទ្រគ្រប់មុខ មានបង្កង ក្តាម មឹក បង្គា ខ្នាត ទំហំប៉ុណ្ណាក៏មានដែរ គឺថាមិនអោយអតិថិជនខកបំណងឡើយ ហើយទឹកជ្រលក់បែបហិរនេះវិញ សម្រាប់ BEST FOOD ជាជំនាញរបស់ម្ចាស់ហាងស្រាប់ហើយ និយាយទៅត្រូវជាតិគ្នាណាស់?។



កុំថាតែអ្នកទាំងអស់គ្នា សូម្បីតែAdmin សរសេរបណ្តើរស្រក់ទឹកមាត់មកបណ្តើរៗ ទ្រាំហ្នឹងឃើញរូបភាពនេះមិនបានទេ ចឹងកុំអោយខាតពេលយូរអីណា ព្រោះថាមួយរយៈនេះ ខានញ៊ាំរបស់ចឹងៗយូរផង ដូចនេះ ល្ងាចនេះគងកៀគ្នាមកអោយអស់កុំអោយសល់មួយ ព្រោះថាបើទៅគ្នាច្រើន សប្បាយញ៊ាំ ហើយជួយចេញលុយគ្នា? ហើយមួយវិញទៀតសម្រាប់ហាង BEST FOOD មិនមែនមានតែប៉ុណ្ណឹងមុខទេ នៅមានច្រើនមុខផ្សេងទៀត សុទ្ធតែរបស់ញ៊ាំប្លែកៗ គឺដឹងតែពេញចិត្តស្តូកតែម្តង។






ហាង Best Food សាខាសន្ធរម៉ុក
លេខទូរសព្ទ៖ 012 563 228 / 016 563 223
ទីតាំង៖ ក្រោយស្តុប pizza company ផ្លូវ 261 កែងផ្លូវ 150 សង្កាត់ទឹកល្អក់១ (ទល់មុខទីក្រុងអាន់ឆ័រ)
វីដេអូ