អ្នកចូលចិត្តម្ជូរ កុំអូសរំលងអី ដឹងតែឆ្ងាញ់ហើយ វិធីធ្វើម្តេញត្រាំ រូបមន្តងាយៗ?

របៀបធ្វើម្តេញត្រាំ

0
2132

និយាយពីម្ជូរ គេអ្នកញ៊ាំ យើងអ្នកស្រក់ទឹកមាត់? ហើយសម្រាប់អ្នកនិយមចូលចិត្តទៀត មិនបាច់ថ្លែងទេ ឃ្លានម្តងៗ ម៉ោងប៉ុន្មានក៏ទៅរកទិញញ៊ាំដែរ​ ជាពិសេសស្រីៗហ្នឹងតែម្តង ដូចនេះថ្ងៃនេះ សូមណែនាំពី របៀបធ្វើម្តេញត្រាំ រូបមន្តងាយៗ។

គ្រឿងផ្សំ

– ផ្លែម្តេញ ២០០ក្រាម
– អំបិល ២០០ក្រាម
– ទឹក ៨០០ក្រាម
– កំបោរក្រហម ២០ក្រាម
– ទឹក ៥០០ក្រាម
– ស្ករស ៤៥០ក្រាម
– ទឹកឃ្មុំ ៥០ក្រាម
– ទឹក ៦០០ក្រាម
– ក្រឡ ឬប្រអប់សម្រាប់ត្រាំ



 វិធីធ្វើ

យកទឹក ៨០០ក្រាម ដាំដាក់អំបិលចូល ដាំឲ្យពុះ រួចទុកឲ្យត្រជាក់។ យកម្តេញដាក់ចូលក្រឡ រួចចាក់ទឹកអំំបិលចូល គ្របត្រាំទុកចោលរយៈពេល ២-៣ថ្ងៃ។ បន្ទាប់មកយកម្តេញដែលត្រាំហើយចាក់ទឹកអំបិលចេញ លាងឲ្យស្អាត ច្របាច់ម្តេញឲ្យរាងបែកល្មម ទុកឲ្យស្រក់ទឹក។ លាយទឹក ៥០០ក្រាមជាមួយកំបោរ កូររលាយឲ្យសព្វ ហើយដាក់ម្តេញចូលត្រាំទុកមួយឡែក។ បន្ទាប់មកដាក់ទឹក ៦០០ក្រាម ដាំដាក់ស្ករស និងទឹកឃ្មុំចូល កូរចូលគ្នាឲ្យសព្វដាំឲ្យពុះ រួចទុកឲ្យត្រជាក់។ រួចស្រង់ម្តេញចេញទុកឮឲ្យស្រង់ទឹក ដាក់ចូលក្រឡវិញ ហើយចាក់ទឹកស្ករសចូលត្រាំ គ្របទុកចោលរយៈពេល ១-២ថ្ងៃ ជាការស្រេច។

ប្រភព: ផ្ទះចាស់