✅គ្រឿងផ្សំ
– ឆៃថាវ ៥ឬ៦មើម
– ស្ករ
– អំបិល
– ទឹកខ្មេះ ឬក្រូចឆ្មារ
– ម្ទេស២ឬ៣ផ្លែ
✅ វិធីធ្វើ
– យកឆៃថាវចិតសំបក លាងអោយស្អាត រួចហាន់ជាចំណិតប៉ុនចង្អុលដៃ
– បន្ទាប់មកប្រលាក់អំបិល ២ស្លាបព្រាទុកចោល ទាល់តែចេញជាតិហាងអស់(ប្រហែល២ឬ៣ម៉ោង)
– យកឆៃថាវលាងទឹកអោយអស់ជាតិអំបិល រួចត្រាំទឹកត្រជាក់ចោលមួយសន្ទុះ ចាំស្រង់ចេញ ទុកអោយស្រស់ទឹក។
– បន្ទាប់មកលាយសរ្ក២ឬ៣ស្លាបព្រាបាយតាមចូលចិត្តផ្អែមតិចឬខ្លាំង ជាមួយទឹកខ្មេះ ឬទឹកក្រូចឆ្មារ៣ស្លាបព្រាច្របល់អោយសព្វល្អ ទុក១ថ្ងៃទៅ២ថ្ងៃជាការស្រេច។
– អាចញុំជាមួយត្រីអាំងឬ ត្រីចៀនក៏បាន។ ថែមម្ទេសពីលើបើចូលចិត្ត ។