និយាយពីហាង Best Food នរណាមិនល្បីដែលមានម្ហូបឆ្ងាញ់ៗច្រើនមុខមិនចេះខ្វះ ជាពិសេសប្រភេទគ្រឿងសមុទ្រតែម្ដង។ តែពេលនេះដើម្បីផ្គាប់ចិត្តអតិថិជនអោយបានប្លែកមាត់ Best Food បាននាំយកមីនុយថ្មីមកយ៉ាងពិសេសតែម្ដង នារីៗច្បាស់ជាទាក់ចិត្តមិនខានព្រោះថាគឺជា បុកល្ហុង បុកពោត និងយ៉ាំ រសជាតិដើមមកពីប្រទេសថៃហិរៗឆ្ងាញ់សាហាវ។


មីនុយថ្មីប៉ុន្មានមុខនេះ អ្នកដែលចិត្តញ៉ាំហិរដឹងតែសប្បាយមាត់ញ៉ាំពេញចិត្តជាមួយរសជាតិនេះតែម្ដង។ បែបនេះកុំភ្លេចបបួលគ្នាមកសាកល្ងាចនេះ រឺក៏ថ្ងៃចុងសប្ដាហ៍ក៏បានជុំគ្នាញ៉ាំគ្រឿងហិរៗម្ដងមើល៎អស់ប៉ុន្មានលុយ។ និយាយបែបនេះអ្នកអត់ចូលចិត្តញ៉ាំហិរតិចអត់មកអីទៅ ត្រូវតែមកណាព្រោះថាក្រៅពីបុកល្ហុង បុកពោត យ៉ាំអីនេះក៏មានម្ហូបគ្រឿងសមុទ្រឆ្ងាញ់ៗជាច្រើនមុខផងដែរ សូម្បីតែបង្កងយក្ស ក្ដាមយក្សក៏មានអោយតែខលកុម្ម៉ង់មុនរៀបចំជូនម៉ាអ៊ែម។


ផ្ដាំហើយផ្ដាំទៀតណា ចេញដើរហើយឃ្លានកុំភ្លេចមកកន្លែងដ៏ពិសេសមួយនេះ ហើយបើស្គាល់កន្លែងឆ្ងាញ់កន្លែងពិសេសបែបនេះយើងមកញ៉ាំតែម្នាក់ឯងក៏មិនកើត ត្រូវតែបបួលសំណព្វចិត្ត បបួលដៃគូរពូកែញ៉ាំមកជាមួយហើយបានឆ្ងាញ់មាត់ទាំងអស់គ្នា៕

ហាង Best FOOD
លេខទូរសព្ទ៖ 069 41 41 44 / 061 41 41 44
ទីតាំង៖ ក្រោយស្តុប pizza company ផ្លូវ 261 កែងផ្លូវ 150 សង្កាត់ទឹកល្អក់មួយ(ទល់មុខទីក្រុងអាន់ឆ័រ)
វីដេអូ៖