មួយរយៈនេះឃើញថាយុវជនភាគច្រើនចូលចិត្តដើរព្រៃឡើងភ្នំ កម្សាន្តអារម្មណ៍ជាមួយទេសភាពធម្មជាតិដ៏ស្រស់ត្រកាលជាច្រើនកន្លែងដែលមាននៅក្នុងប្រទេសកម្ពុជាយើង។ ការដើរព្រៃនេះរឿងដែលសំខាន់ គឺរបស់ញ៉ាំនេះហើយ ដោយយើងត្រូវគិតថារបស់ញ៉ាំណាដែលអាចទុកបានយូរ មិនងាយខូចគុណភាព។ ដូចនេះAdmin យល់ឃើញថាងៀតគោ ងៀតត្រី ក៏ជាម្ហូបដែលអាចរក្សាទុកបានយូរផងដែរ ដូចនេះយើងសាកមករៀនធ្វើទាំងអស់គ្នាដើម្បីទុកសម្រាប់ការដើរព្រៃទាំងអស់គ្នា។



▶️ គ្រឿងផ្សំដែលត្រូវមានសម្រាប់ធ្វើងៀតគោ៖
- សាច់គោ ១គីឡូក្រោម (វះជាចង្វារមូលក៏បានជាបន្ទះក៏បានតាមការចូលចិត្ត ) សូមចំណាំសាច់គោលាងទឹករួចទេីប យកទៅវះ
- ទឹកត្រី ១ ស្លាបព្រាបាយ
- អំបិល កន្លះស្លាបព្រាបាយ
- ប្រេងល្ង ២ ស្លាបព្រាបាយ(មិនដាក់ក៏បាន)
- ស្ករស ២ ស្លាបព្រាបាយ ឬ ស្ករត្នោត
- បីចេង ១ ស្លាបព្រាកាហ្វេ
- ម្រេចម៉ត់ ១ ស្លាបព្រាកាហ្វេ
- ល្ងរ សរ ២ ឬ ៣ ស្លាបព្រាបាយ
- ម្ទេសហុយ ឬម្ទេសស្រស់បុក រំដេងបុកឲ្យមត់ដាក់ក៏បានមិនដាក់ក៏បានតែបើចង់ឆ្ងុយដាក់ទៅ តាមការនិយមចូលចិត្ត


▶️ វិធីធ្វើមានដូចខាងក្រោម៖
- យកសាច់ដែលវះជាបន្ទះៗ នឹងគ្រឿងផ្សំទាំងអស់ យកទៅច្របលល់ចូលគ្នាអោយសព្វ ទុករយៈពេលមួយម៉ោង ចាំយកទៅហាលថ្ងៃ ២ឬ ៤ ថ្ងៃ ជាការស្រេច។
- យើងអាចយកទៅអាំង ឬចៀន សម្រាប់បរិភោគដោយជ្រលក់ ទឹកម្រេច ឬជ្រក់ល្ហុងក៏បានតាមចំណូលចិត្ត


▶️ គ្រឿងផ្សំដែលត្រូវមានសម្រាប់ធ្វើងៀតត្រី៖
- អាចជា ត្រីឆ្តោ, ត្រីឆ្លាំង, ត្រីពោ រឺក៏ ត្រីរសតាមដែលយើងចូលចិត្ត ចំនួន៣គីឡូ (ធ្វើហើយ)
- អំបិល ១ខាំ
- ស្ករ ២ខាំ
- ប៊ីចេងបន្តិច(តាមចំណូលចិត្ត)

▶️ របៀបធ្វើ៖
- ត្រី (ស្រស់ល្អ បើរស់កាន់តែល្អ) ធ្វើអោយស្អាត កាត់ក្បាលចេញ (បើត្រីតូចមិនចាំបាច់កាត់ក្បាលក៏បាន) រួចលាងទឹកអោយស្អាត។
- យកត្រីទៅវះអោយស្អាត ដោយវះផ្តាច់ផ្នែកខាងក្បាល ភ្ជាប់ផ្នែកខាងកន្ទុយ រួចយកខ្លាញ់ និងឈាមកកចេញអោយអស់ សឹមថ្លឹងយកត្រី ៣គីឡូ (ពេលវះត្រីរួចមិនបាច់លាងទឹកទេ ដើម្បីអោយត្រីក្រហមល្អ)។
- លាយអំបិល ប៊ីចេង និងស្ករចូលគ្នាអោយសព្វ សឹមដាក់ត្រីចូល ច្របល់អោយសព្វ រួចប្រលាក់ត្រីម្តងមួយៗ ដោយច្របាច់ត្រីខ្លាំងៗ ដើម្បីអោយចូលជាតិល្អ។
- យកត្រីដែលប្រលាក់រួចដាក់ច្រកចង់អោយជិតល្អ រួចយកទៅ ក្លាសេទឹកកកពី ២ម៉ោង ទៅ ១ថ្ងៃ សឹមយកមកហាលថ្ងៃអោយស្ងួតល្អ ១ ទៅ ៣ថ្ងៃជាការស្រេច។ បើចូលចិត្តហិល អាចប្រលាក់ជាមួយម្ទេសហុយ កាន់តែឆ្ងាញ់។
