ប៊ឺរជាមួយពងមាន់អាំង ឬដុត ធ្វើញ៉ាំនៅផ្ទះប៉ូវកម្លាំង

អាហារប៉ូវកម្លាំង

0
1898

ស៊ុត​ជាប្រភពប្រូតេអ៊ីនល្អខ្លាំងចំពោះសុខភាព ចំណែក​កផ្លែប៊ឺរវិញសម្បូរដោយជាតិកាកសរសៃ វីតាមីន និងខ្លាញ់​ល្អៗជាច្រើន។​ បើយកកំពូលអាហារពីរមុខនេះមកផ្សំចូលគ្នា យើងនឹងទទួលបានអត្ថប្រយោជន៍លើសលប់ពីវា ហើយមានរសជាតិឆ្ងាញ់ទៀត។​ ជាពិសេសអ្នកអ្នកចង់ប៉ូវកម្លាំង កុំភ្លេចធ្វើញ៉ាំនៅផ្ទះ។

Image may contain: food

គ្រឿងផ្សំ៖

  • ផ្លែបឺរ ២ ផ្លែ
  • ពងមាន់ ២គ្រាប់
  • អំបិល ១ចិប
  • ម្រេចម៉ដ្ឋ ១ ជឹប
  • ម្ទេសម៉ដ្ឋ (ម្ទេសហ៊ុយ)១ ជឹប
  • ស្លឹកជី parsley ឬជីប្រភេទផ្សេងទៀតក៍បាន

វិធីធ្វើ៖

១. ចិត ផ្លែបឺរ ជា ២ ចំណែក គោះពងមាន់ដាក់ចូលក្នុងផ្លែបឺរ(បើផ្លែប៊ឺរតូច ខ្លាចហៀរ យើងអាចគោះដាក់ក្នុងចានតូចជាមុនសិន ចាំយកស្លាបព្រាដួសដាក់តាមក្រោយក៏បានដែរ បន្ទាប់មករោយអំបិល ១ ជឹប ម្រេច ១ ជឹប ម្ទេសម៉ដ្ឋ ១ ជឹប

Avocado Egg - McNack's Kitchen

២. ដាក់ផ្លែបឺរនិងពងមាន់ ដុតក្នុង ចង្រ្កានឡ (oven) ក្នុងស៊ីតុណ្ហភាព ១៨០ អង្សាសេ រយៈពេល ១០-១៥នាទី( វិធីនេះស្រួលមិនខ្លាចផ្លែបឺរខូចឬបែក) បន្ទាប់មកលើកចុះដាក់ចាន និងរោយជី parsley ពីលើជាការស្រេច(បើគ្មានជីនេះទេ ដាក់អីផ្សេង ឬមិនបាច់ក៏បានដែរ)។

៣. វិធីផ្សេងទៀតគឺអាចដាក់អាំង លើចង្រាន់រហូតឆ្អិន( យើងអាចចៀនអោយនៅឆៅៗ ជ័រភ្នៅ ឬឆ្អិនខ្លាំងទៅតាមចំណង់ចំណូលចិត្ត)។

Image may contain: food