ខេត្តកោះកុងជាខេត្តមួយដែលមានព្រំប្រទល់ ខាងជើងជាប់ខេត្តពោធិ៍សាត់ ខាងកើតជាប់ខេត្តកំពង់ស្ពឺ កំពត និងខេត្តព្រះសីហនុ ខាងត្បូងនិងខាងលិចជាប់នឹងឈូងសមុទ្រថៃ និងមួយផ្នែកជាខេត្តត្រាចប្រទេសថៃ។ បើនិយាយពីតំបន់ទេសចរណ៍វិញ សម្បូរទៅដោយទឹកធ្លាក់ ព្រៃកោងកាង កោះ ឆ្នេរសមុទ្រស្អាតៗជាច្រើនកន្លែង ដែលជាសម្បត្តិដ៏មហាសាលពីធម្មជាតិពិតៗ។ បើសិនជាបានទៅលេងកុំភ្លេចចូល ១០ កន្លែងនេះផង៖
ឆ្នេរនេសាទ
ស្ថិតនៅ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។






ស្ទឹងពពក
ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង ជាតំបន់បាតុភូតធម្មជាតិកំពុងពេញនិយម។




កោះស្តេច
មានទីតាំងស្ថិតនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បើចង់ទៅត្រូវចំណាយពេលយ៉ាងប្រហែលជាង ២ ម៉ោងពីកំពង់ផែទេសចរណ៍ខេត្តកោះកុង។






ជីផាត
មានទីតាំងស្ថិតនៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ជាតំបន់សហគមន៍អេកូទេសចរណ៍ដ៏ប្រណិតមួយ។




ទឹកធ្លាក់តាតៃ
ស្ថិតនៅ ភូមិតាតៃ ឃុំតាតៃ ស្រុកស្មាច់មានជ័យ ខេត្តកោះកុង។




កោះកុងក្រៅ
ឆ្នេរកោះកុងក្រៅ ស្ថិតក្នុងភូមិកោះកាពិ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចំងាយប្រមាណ ៣០ គ.ម ពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់អាចធ្វើដំណើរទៅកាន់តំបន់នេះបានតាមរយៈផ្លូវទឹក ដោយចំណាយពេលប្រមាណ ៤០នាទី ទើបដល់កោះដ៏ធំមួយនេះ។





ជ្រោះពពក ខ្នងផ្សារ
ខ្នងផ្សារ គឺជាឈ្មោះភ្នំមួយ ដែលស្ថិតនៅភាគកណ្ដាលជួរភ្នំក្រវ៉ាញ ដែលមានទីតាំងក្នុងស្រុកថ្មបាំង ខេត្ត កោះកុង ។ ភ្នំនេះស្ថិតនៅក្នុងទីតាំង ដ៏គួរអោយចាប់អារម្មណ៍មួយ ដោយសារតែវាស្ថិតនៅ ព្រំប្រទល់ខេត្តកោះកុង និង ខេត្តកំពង់ស្ពឺ ។





