ម៉ាក់ៗ??ត្រៀមមាត់ឆ្ងាញ់អោយហើយទៅ បង្អែមត្រសក់ស្រូវ បន្ថែមជាមួយខ្នុរទុំឆ្ងាញ់ណាស់ របៀបធ្វើងាយៗទេ គ្រឿងផ្សំក៏មិនច្រើនដែរ សំខាន់រសជាតិឆ្ងាញ់?

✅ គ្រឿងផ្សំ
– ត្រសក់ស្រូវទុំ ១ផ្លែ
– ខ្នុរទុំ
– ខ្ទិះដូង ៤៥០មីលីលីត្រ
– ស្ករស ៣០០ក្រាម
– អំបិល កន្លះស្លាបព្រាកាហ្វេ
– ទឹកកក ដាក់តាមចំណូលចិត្ត
– ស្លឹកតើយ


✅ វិធីធ្វើ
១. ដំបូងយកត្រសក់ស្រូវទុំមកពុះយកគ្រាប់ចេញ និងចិតសំបកឲ្យស្អាត រួចហើយចិតវាជាដុំៗតូចល្មមទុកដោយឡែកសិន ខ្នុរហែកតូចៗដូចរូប។
២. ចាក់ខ្ទិះដូងចូលក្នុងឆ្នាំងដាក់ដាំឲ្យពុះ បន្ទាប់មកចាក់ស្ករស ស្លឹកតើយញីបង់ចូល និងអំបិលចូលរួចហើយកូរវាទុកឲ្យពុះកូរម្តងទៀតជាការស្រេច (ធ្វើទឹកខ្ទិះដូង)។
៣. នៅពេលដែលញ៉ាំគ្រាន់តែដួសត្រសក់ស្រូវ ខ្នុរ ដាក់ចូលក្នុងចាន រួចហើយដាក់ទឹកខ្វិះដូង និងទឹកកកទៅតាមការចូលចិត្តនោះអ្នកអាចញ៉ាំវាបានហើយ៕
ប្រភពៈ Lalinn like cooking
