រៀនធ្វើជ្រក់ផ្កាស្នោ ទុកញ៊ាំផ្ទាប់ត្រីអណ្តែងស្រែអាំង រសជាតិនិយាយពីឆ្ងាញ់?

របៀបធ្វើជ្រក់ផ្កាស្នោ

0
2214

និយាយមែនទិញគេញ៊ាំម្តងៗ ញ៊ាំមិនសូវជាស្និតទេ តែមាត់ចេះតែឃ្លាន ព្រោះឃើញត្រីអណ្តែងស្រែអាំង ជាមួយជ្រក់ផ្កាស្នោ វាទំនងពេក មិនថាចឹងហ្អី!? ចឹងថ្ងៃនេះមិនបាច់ទិញគេទៀតទេ សាករៀនធ្វើញ៊ាំខ្លួនឯងម្តង រូបមន្តមានហើយ ច្នៃម៉ាអស់ដៃទៅ ចាំតែឡើងផ្សារទិញរកត្រីស្រែមក អាំងផ្ទាប់ញ៊ាំម៉ាឆ្ងាញ់ម្តង។

គ្រឿងផ្សំ

– ផ្កាស្នោ
– សណ្តែកបណ្តុះ
– ម្ទេសប្លោកក្រហម
– តាសក់ (ដាក់តាមចូលចិត្ត)
– អំបិល ស្ករស ទឹកខ្មេះ
– ម្ស៉ៅស៊ុប មេីមខ្ទឹមស


វិធីធ្វើ

– លាងផ្កាស្នោ សណ្តែកបណ្តុះ តាសក់ ទុកឲ្យស្រស់ទឹកចិតតាសក់ច្របល់ចូលគ្នាទុកមួយអន្លេីសិ​​ន។
– ដាក់ឆ្នាំងដាំទឹកល្មម លាងម្ទេសប្លោកឆ្កឹះគ្រាប់ចេញចិតជាចំណិតធំល្មម ពេលទឹកពុះបង់អំបិលចូលបន្តិចរួចចាក់ម្ទេសប្លោកចូល។ ស្រុស១នាទីកូរឲ្យសព្វរួចចាក់ដាក់កញ្ច្រែង។
– ដាំទឹកល្មមទុកឲ្យពុះ បង់ស្ករ អំបិល ទឹកខ្មេះ ម៉ៅស៊ុបចូល ភ្លក្សជូរប្រៃផ្អែមតាមចូលចិត្ត បិទភ្លេីងទុកឲ្យត្រជាក់។

– បកខ្ទឹមស៤ទៅ៥កំពឹស កិនឬចិញ្ច្រាំម្ទេសប្លោកជាមួយមេីមខ្ទឹម រួចចាក់ទឹកដែលដាំពុះច្របល់ចូលផ្កាស្នោ សណ្តែកបណ្តះជាការស្រេច។
* ទុក១យប់អាចញុាំបានហេីយ។
ប្រភព: KBuzzFood