តែប៉ុណ្ណេះផ្គាប់ចិត្តនារីៗបានសម្រេច ឃើញឈុតនេះហើយធានានៅមិនសុខចឹងហ្មង បុកល្ហុងគ្រឿងសមុទ្រចំរុះ និងឈុតបុកល្ហុងត្រីសាល់ម៉ុន ពីហាង តូបប្រហិត ជឿជាក់ថាពេញចិត្តមួយទំហឹងហើយ ទំនងនោះសែនទំនង រសជាតិឆ្ងាញ់ប្លែកមាត់អីម្ល៉េះទេ ។ ជាពិសេសកុំភ្លេចមកញ៊ាំនៅសាខាថ្មីក្រោយសាលាវ៉ាន់ដា ព្រោះថានៅទីនេះគឺមានទីធ្លាធំទូលាយបរិយាកាសល្អ ជាមួយការរៀបចំថ្មីយ៉ាងស្រស់ស្អាតដោយអាចអង្គុយញ៊ាំបានយ៉ាងរីករាយជាមួយមុខម្ហូបឆ្ងាញ់ៗនេះ។



ប្រុសៗ ត្រៀមខ្លួន ត្រៀមលុយអោយហើយទៅ ដឹងតែដល់វេនយើងទៀតហើយ ម្ហូបថ្មីទំនងចឹង រឿងអីថាកំពូលកូរមិនបបួលទៅញ៉ាំនោះ លេងទាំងឈុតៗមកហ្មង ឈុតបុកល្ហុងគ្រឿងសមុទ្រចំរុះ និងឈុតបុកល្ហុងត្រីសាល់ម៉ុន ឃើញភ្លាមទប់ចិត្តមិនបានតែម្តង ទំនងខ្លាំងណាស់ ហើយបើចង់សាកមុខម្ហូបថ្មីនេះ មករកបាននៅហាង តូបប្រហិត ។



និយាយទៅគឺថា មិនខ្វះចឹងតែហ្មង ហាង តូបប្រហិត មានច្រើនមុខណាស់ មិនមែនតែម្ហូបថ្មីនេះទេ បុកល្ហុងរសជាតិគ្រប់មុខផ្សេងទៀតក៏មានដែរ មានទាំងប្រហិតគ្រប់មុខថែមទៀតផង។ ចឹងសម្រាប់អ្នកអត់គូរ រកណាត់មិត្តភក្តិកំពូលញ៉ាំបុកល្ហុង អោយស្គាល់ម្ហូបថ្មីដ៏សែនទំនងនេះមើល ញ៉ាំជុំគ្នាអោយណាណីម្តងមើល៍៕






ហាង តូបប្រហិត (ក្រោយសាលាវ៉ាន់ដា)
លេខទូរសព្ទ៖ 061 499 356
ទីតាំង៖ ផ្លូវ402 កែង ផ្លូវ185 ក្រោយសាលាវ៉ាន់ដា ( ក្នុងទីតាំង ហាង Moto Café )
វីដេអូ៖