មិនអូនបន្លាយយូរទេ Admin ជឿថាសម្រាប់អ្នកដែលតែងតែចេញចូល មជ្ឈមណ្ឌល ជីបម៉ុងបាក់ទូក សេនធើ ជាន់ទី២ មួយចំនួនធំប្រាកដជាបានស្គាល់រួចមកហើយ នៅហាង លក់ភេសជ្ជៈ និងម្ហូបមួយដែលមានឈ្មោះថា E&M Coffee ។ អតិថិជនភាគច្រើន និយមទៅទីនោះណាស់ដោយសារតែរសជាតិទាំងម្ហូប និងភេសជ្ជៈ មានរសជាតិឆ្ងាញ់ប្លែក ហើយទីតាំងមានផាសុកភាព។




សម្រាប់មជ្ឈមណ្ឌល ជីបម៉ុងបាក់ទូក សេនធើ គឺបណ្តុំដោយហាង ម្ហូបអាហារ ជាច្រើនដែលផ្តល់នូវភាពងាយស្រួលដល់អតិថិជន ក្នុងការស្វែងម្ហូបអាហារដើម្បីទទួលទាន ដែលផ្តល់នៅផាសុកភាព ក្នុងនោះដែរ យើងសង្កេតឃើញថា ហាង E&M Coffee ក៏ជាជម្រើសមួយផងដែរ ដែលអតិថិជនភាគច្រើន និយមចូលចិត្តទាំងរសជាតិម្ហូប និងភេសជ្ជៈ ហើយមីនុយដែលពេញនិយមខ្លាំងមានដូចជា៖ បាយផាក់ឡូវអមតះ,បាយមាន់ដុត E&M។




ពិតជាមិនខ្វះនោះទេ សម្រាប់បងប្អូនដែលអញ្ជើញទៅមជ្ឈមណ្ឌល ជីបម៉ុងបាក់ទូក សេនធើ អាចទិញទាំងសម្ភារៈប្រើប្រាស់ផ្សេងៗហើយ ថែមទាំងអាចចូលទៅទទួលទានម្ហូបអាហារឆ្ងាញ់ និងភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ប្លែក ក្នុងហាង E&M Coffee បានថែមទៀតផង។






ហាង E&M Coffee
លេខទូរសព្ទ៖ 090 666 090
ទីតាំង៖ មជ្ឈមណ្ឌល ជីបម៉ុងបាក់ទូក សេនធើ ជាន់ទី២
វិដេអូ