ធ្លាប់មកញ៊ាំសាច់អាំងទឹកកាពិដ៏មានរសជាតិនៅហាង តារានីសាច់អាំង(សាខាសន្ធរម៉ុក) ហើយរឺនៅ? សម្រាប់ហាងមួយនេះគឺមិនអាចរំលងបានទេណា ព្រោះថាសាច់អាំងនៅទីនេះឆ្ងាញ់ខ្លាំងណាស់ដែរជារសជាតិដើមមកពីសៀមរាប ដែរមានទឹកជ្រលក់ទឹកកាពិឆ្ងាញ់ពិសេសជាងគេ នៅពេលដែលអតិថិជនបានញ៊ាំហើយតែងលាន់មាត់សរសើរគ្រប់ៗគ្នា។



អ្វីដែរពិសេសសម្រាប់ហាង តារានីសាច់អាំង មិនត្រឹមតែរសជាតិទឹកកាពិឆ្ងាញ់ប្លែកពីគេប៉ុណ្ណោះទេ គឺគ្រប់ប្រភេទសាច់ និងគ្រឿងសមុទ្រទាំងអស់ស្រស់ៗល្អ នៅពេលដែលយកមកប្រលាក់គ្រឿងប្រចាំហាង និងអាំងជាមួយចង្ក្រានធ្យូងទៀតគឺធ្វើអោយរសជាតិឆ្ងាញ់ថ្វេរដង។ ចំពោះទឹកជ្រលក់ក្រៅពីទឹកកាពិដែលជាទឹកជ្រលក់ល្បីប្រចាំហាង ហាង តារានីសាច់អាំងក៏មានទឹកជ្រលក់ ២រសជាតិផ្សេងទៀតផងដែរគឺទឹកត្រីកោះកុង និងអំបិលម្រេច ដែលគ្រប់គ្នាអាចធ្វើការជ្រើសរើសបានតាមចំណូលចិត្តរបស់ខ្លួន។ បន្ថែមពីនេះម្ចាស់ហាងគាត់បានបញ្ជាក់ថាប្រភេទសាច់គោ និងសាច់ជ្រូកគឺត្រូវបានទិញពីកសិករនៅឯខេត្តសៀមរាប ធានាបាននូវគុណភាពសាច់ល្អរក្សាបានអនាម័យខ្ពស់ ដែលជាការគិតគូដល់បញ្ហាសុខភាពរបស់អតិថិជនជាចម្បង។




ក្រៅពីសាច់អាំងដ៏ឈ្ងុយឆ្ងាញ់នេះ ហាង តារានីសាច់អាំង ក៏មានលក់នូវគ្រឿងក្លែម និងម្ហូបកុម្ម៉ង់បែបខ្មែរថៃជាច្រើនមុខទៀតផងដែរ។ បែបនេះកុំភ្លេចណាចង់ញ៊ាំសាច់អាំង គ្រឿងក្លែម និងម្ហូបកុម្ម៉ង់បែបខ្មែរថៃឆ្ងាញ់ហាង តារានីសាច់អាំងជាជម្រើសដ៏សាកសមបំផុត បានមកញ៊ាំហើយធានាថាពេញចិត្តទាំងរសជាតិ តម្លៃ និងសេវាកម្ម៕








ហាង Darany BBQ – តារានីសាច់អាំង សាខាសន្ធរម៉ុក
លេខទូរសព្ទ៖ 011 685 666 / 081 685 666
ទីតាំង៖ ផ្ទះលេខ២២១ ផ្លូវលេខ១៥០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក(ម្ដុំសាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុបថ្មី)
ផែនទី៖ ចុចទីនេះ
វីដេអូ៖