សម្រាប់អ្នកដែលមានបំណងមកលេងខេត្តព្រះសីហនុ ឬ បងប្អូនដែលរស់នៅខេត្តព្រះសីហនុផ្ទាល់ ពេលនេះលែងជាបញ្ហា នៅពេលដែលបងប្អូននឹកឃ្លានស៊ុប សាច់អាំងក្តៅៗ ដែលមានបរិយាកាសជាប់មាត់ឆ្នេរ ស្រស់ស្អាត កុំភ្លេចមករក ហាង ស៊ុបចង្កាក់ Volcano សាខាឆ្នេរអូឈេីទាល។



ហាង ស៊ុបចង្កាក់ Volcano បានបើកដំណើរការស្ថិតនៅក្នុងក្រុងព្រះសីហនុមួយសាខារួចមកហើយ គឺមានរយៈពេល ៤ឆ្នាំបើគិតមកដល់បច្ចុប្បន្ននេះ ហើយនាពេលថ្មីៗនេះផងដែរ ស៊ុបចង្កាក់ Volcano បានពង្រីកបន្ថែមសាខាថ្មីមួយទៀត ដែលផ្តល់ជូននៅអាហារច្រើនសម្បូរបែប ស៊ុប សាច់អាំង និងគ្រឿងសមុទ្រសស្រស់ៗ អមជាមួយបរិយាកាសជាប់មាត់ឆ្នេរ នោះគឺ ស៊ុបចង្កាក់ Volcano សាខាឆ្នេរអូឈេីទាល។




ជាមួយបរិយាកាសជាប់មាត់ឆ្នេរ ស្រស់ស្អាត ខ្យល់អាកាសត្រជាក់ ហើយធំទូលាយ អង្គុយញុាំស៊ុប ឬសាច់អាំងបណ្តើរ គយគុនថ្ងៃលិចលើផ្ទៃសមុទ្រ ជឿជាក់ថាអ្នកទាំងអស់គ្នា ពិតជាទទួលបានអារម្មណ៍ស្រស់ស្រាយ ពោរពេញដោយស្នាមញញឹមជាក់ជាពុំខាន ។ ចឹងកុំភ្លេចណា ទៅលេងខេត្តព្រះសីហនុ នឹកដល់ ស៊ុបចង្កាក់ Volcano សាខាឆ្នេរអូឈេីទាល ។






ស៊ុបចង្កាក់ Volcano សាខាឆ្នេរអូឈេីទាល
ទីតាំង៖ នៅឆ្នេរអូរឈើទាល, តូបលេខ ៦៨ ក្រុម ៤ សង្កាត់៤ ក្រុងព្រះសីហនុ
លេខទូរសព្ទ៖ 096 83 56 350 / 089 21 47 25
វីដេអូ៖