ថ្មីទៀតហើយមិនអោយទាស់ចិត្តហ្មង អ្នកដែលចូលចិត្តញ៉ាំស៊ុបសាច់អាំង និងអ្នកដែលចូលចិត្តទៅញ៉ាំហើយមានកន្លែងអាចថតរូបលេងបាន ពេលនេះ ឈីវ ឈីវ CHEW CHEW មកបំពេញបំណងអ្នកទាំងគ្នាហ្មង ដោយនាំយកមកនូវ ស៊ុបសាច់អាំងបន្ទះដែក ដែលមានរសជាតិឆ្ងាញ់ និងទឹកជ្រលក់ពិសេសៗមកជាមួយធានាថាញ៉ាំហើយច្បាស់ជាជាប់ចិត្ត។



សម្រាប់មីនុយពី ឈីវ ឈីវ CHEW CHEW គឺលោកអ្នកមានត្រឹមតែ ២៨០០០៛ គឺអ្នកទាំងអស់គ្នាអាចណាត់គ្នាមកអង្គុយញ៉ាំស៊ុបសាច់អាំង បានយ៉ាងរីករាយជាមួយបរិយាកាសដ៏ធំទូលាយនៅទីនេះដែលមានរហូតដល់ទៅ ២ជាន់ អមជាមួយការដេគ័រប្លែក ដែលអាចថតរូបលេងបានយ៉ាងស្រស់ស្អាត។ ហើយអ្វីដែលសំខាន់គឺរសជាតិតែម្ដងគឺពិតសជាពិសេសទាំងស៊ុប និងសាច់អាំង ពិសេសថែមទៀតនោះគឺមានទឹកជ្រលក់ច្រើនរសជាតិសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើស។ បើអ្នកទាំងអស់គ្នាចង់ប្លែកមាត់ខ្លាំងកុំភ្លេចសាកភ្លក្សជាមួយទឹកជ្រលក់ CHEW CHEW ដែលជាទឹកជ្រលក់ប្រចាំហាងរសជាតិហិរ ញ៉ាំហើយបំភ្លេចមិនបាន។ ក្រៅពីឈុតស៊ុបសាច់អាំង ឈីវ ឈីវ CHEW CHEW ក៏មានមីនុយជាច្រើនទៀតផងដែរ មកមិនបាច់បារម្ភថាខ្វះអីញ៉ាំនោះទេ។



អីយ៉ាស់ថ្ងៃនេះចុងសប្ដាហ៍ល្មម ណាត់ពួកម៉ាក មិត្តភក្តិ បងប្អូនមកសាកអោយប្លែកមាត់ម្ដងមើល ស៊ុបសាច់អាំងរសជាតិប្លែកបែបនេះមិនអាចរំលងបានទេណា។ ឈីវ ឈីវ CHEW CHEW គឺមានទីតាំងស្ថិតលើផ្លូវ 259 ទល់មុខហាងវីនវីនបុកល្ហុង សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រឺក៏អាចទាក់ទងតាមរយៈលេខទូរសព្ទ 016 88 21 22 / 017 86 86 28 ៕







ឈីវ ឈីវ CHEW CHEW
លេខទូរសព្ទ 016 88 21 22 / 017 86 86 28
ទីតាំង៖ ស្ថិតលើផ្លូវ 259 ទល់មុខហាងវីនវីនបុកល្ហុង សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក
ផែនទី៖ https://goo.gl/maps/A5t4qav2KgUL2RiH7
វីដេអូ៖