ថ្ងៃចុងសប្ដាហ៍ ថ្ងៃឈប់សម្រាក ចង់ណាត់មិត្តភក្ដិ ក្រុមគ្រួសារដើរលេងលំហែរអារម្មណ៍ជាមួយបរិយាកាសបែបធម្មជាតិ និងអាចញ៉ាំជាម្ហូបបែបខ្មែរ បែបស្រុកស្រែឆ្ងាញ់ៗ អញ្ជើញមកកាន់ សួនរំដួលរីករាយ មកធានាថាពិតជាមិនខកបំណងជាពិសេសគឺនៅមិនឆ្ងាយពីទីក្រុងភ្នំពេញ។



សួនរំដួលរីករាយ គឺមានខ្ចុះសម្រាប់អង្គុយជាប់មាត់ទឹក យ៉ាងត្រជាក់សម្រាប់លោកអ្នកអង្គុយញ៉ាំម្ហូបឆ្ងាញ់ៗ និងលំហែរអារម្មណ៍កាត់ស្ត្រេស ហើយបន្ថែមពីនេះក៏មានអាងហែលទឹក ដែលលោកអ្នកអាចហែលលេងកម្សាន្តបានផងដែរ។ ហើយបើនិយាយពីមុខម្ហូបវិញ គឺថាមានរាប់សិបមុខជាមួយនឹងមុខម្ហូបបែបខ្មែរ មុខម្ហូបបែបស្រុកស្រែ ដែលមានរសជាតិឆ្ងាញ់ ចម្អិនដោយចុងភៅជំនាញរសជាតិឆ្ងាញ់ពិតៗ។



បែបនេះសម្រាប់អ្នកដែលចូលចិត្តដើរលេងកៀកៗក្រុង មកទីនេះគឺដឹងតែមិនខកបំណងហ្មង ជាពិសេសគឺមានភាពស្ងប់ស្ងាត់ល្អ ហើយថែមទាំងមានម្ហូបឆ្ងាញ់ៗ និងបរិយាកាសបែបធម្មជាតិបែបនេះទៀតពិសេសតិចអី៕






សួនរំដួលរីករាយ
លេខទូរសព្ទ៖ 098 899 123 / 093 218 678 / 012 218 678 / 068 218 678
ទីតាំង៖ ផ្លូវជាតិលេខ6A ចំងាយ17km ពីស្ពានជ្រោយចង្វារ (ហួសស្ពានលេខ11 ប្រហែល300m នៅខាងឆ្វេងដៃ)
ផែនទី៖ https://goo.gl/maps/iFh4G5yGzjbAtmtY8
វីដេអូ៖