អ្នកប្រើប្រាស់ផលិតផល របស់ក្រុមហ៊ុន Apple តែងតែរអ៊ួ រទាំ ក្នុងសាកថ្ម ដោយខ្សែ USB វាងាយនិងដាច់ ពិបាកសាកថ្ម ជួលកាលសាកមិនចូល ជាដើម ប្រសិនបើ ខ្សែ USB ខូច ពិបាកក្នុងការរកទិញ ខ្សែ USB original មកប្រើ ណាមួយវាតម្លៃថ្លៃទៀតផង។
ប៉ុន្តែឥឡូវនេះក្រុមហ៊ុន Spigen បានផលិតស្រោមទូរស័ព្ទ “Tough Armor Volt” ដែលអាចសាកថ្ម តាមរយៈ Wireless ងាយប្រើ ដោយមិនចាំបាច់ខ្វាយខ្វល់ ក្នុងការសាកថ្មលែងចូលទៀត និងអាចការពារទូរស័ព្ទ ជាទីស្រលាញ់របស់អ្នកបានទៀតផង ប៉ុន្តែសម្រាប់ស្រោមនេះប្រើប្រាស់បានតែ iPhone 6s និង iPhone 6s Plus តែប៉ុណ្ណោះ លោកអ្នកអាចរកទិញបានតាមរយៈ Spigen Store ចំពោះតម្លៃវិញ 49.99 ដុល្លារ។
សូមទស្សនាវីដេអូទាំងអស់គ្នា…