បច្ចុប្បន្ន បន្លែ និង ផ្លែឈើ សម្បូរទៅដោយសារជាតិគីមី ដែលពិបាកក្នុងរកទិញ បន្លែ និង ផ្លែឈើ ធម្មជាតិយកមកទទួលទាន។ ថ្ងៃនេះ KSPG.TV បង្ហាញជូននូវ កាបណ្តុះសណ្តែក តាមបែបធម្មជាតិមិនប្រើជាតិគីមី និងងាយស្រួលបណ្តុះ និងចំណាយពេលតិច។
ជាមុនដំបូង ត្រូវជ្រើសរើសសណ្តែកសៀង ដែលមានគុណភាពល្អ បន្ទាប់មកទៀតលាងទឹកឲ្យស្អាត និងត្រាំសណ្តែកនោះ ទុកចំនួន១ថ្ងៃ ចូលដល់ថ្ងៃទី២ សណ្តែកសៀងនោះចេញ លាង និងរើសយកសណ្តែកសៀង ដែលមិនល្អចេញ បន្ទាប់មកយកកញ្ច្រែង បន្ទាប់មកទៀត យកទៅដាក់ក្នុងចានធំ និងយកក្រណាត់ខ្មៅគ្របឲ្យជិត ទុកចោល១យប់ទៀត ចូលដល់ថ្ងៃទី៣ និង ថ្ងៃទី៤ យកទៅស្រោចទឹក រួចហើយទុកទៀត ឈានចូលដល់ថ្ងៃទី៥ លោកអ្នកអាចយកទៅធ្វើម្ហូបបានហើយ។
តោះ! ទស្សនាវីដេអូន បណ្តុះសណ្តែកទាំងអស់គ្នា…