គ្រាន់តែលឺឈ្មោះ និងឃើញរូបរាងការ៉េម ២ចាននេះលោកអ្នកប្រាកដជាឆ្ងល់ហើយមែនទេ? ថាតើវាមានរសជាតិយ៉ាងម៉េច ហើយសួរទៀតថាឆ្ងាញ់អត់បើបំពងចឹង មិនរលាយអស់ហើយទេអី? ចម្លើយគឺ “ឆ្ងាញ់ណាស់ ទាំងរសជាតិម្សៅនំ និងជាពិសេសនោះគឺមានស្នូលការ៉េមខាងក្នុងមានរសជាតិត្រាវ ស្តូវប៊ីរី និងច្រើនជម្រើសទៀត។

ហើយមិនមែនមានតែការ៉េមបំពងទេ ហាង The Story ក៏មាននូវមុខម្ហូបប្លែកៗ ជាច្រើនមុខច្រើនជំរើសផងដែរ ដូចជា៖ នំប័ុងលេបសង្វាក់, ជ្រូកលើជ្រុញ, ប្រហិតក្រឡុក… លើសពីនេះទៅទៀតការរៀបចំហាង ក៏ប្លែកភ្នែក អាចអោយអតិថិជន ថតរូប Selfie បានយ៉ាងស្រស់ស្អាតថែមទៀតផង។



អូ៎ភ្លេចប្រាប់ សុំថែមតិចទៀតណា សំរាប់នំបុ័ងលេបសង្វាក់គឺជាអាហារសំរន់ច្នៃប្រឌិតថ្មីរបស់ The Story ហើយវាកំពុងតែទទួលបានការពេញនិយមខ្លាំងពីអតិថិជនផងដែរ។ នំប័ុងឆ្លងកាត់ការកំដៅក្តៅៗ ញាត់ជីស្រស់ៗចូលទៅក្នុងសាច់នំប័ុង ដាក់សង្វាក់អាំងដែលលើកចេញពីភ្លើងក្តៅៗចូល បន្ទាប់មកស្រូបទឹកសៀងចូលសព្វពេញនំបុ័ង ធានាថាប្លែកមាត់ ប្លែកអារម្មណ៍និងជាប់ចិត្តតែម្តង។ សាកលមើល៍ណាល្ងាចនេះ!



ហាង The Story
Tel: 098 380 168 | 017 440 322 | 010 81 82 08
Address: នៅផ្លូវចន្លោះក្រោយសាលាវ៉ាន់ដា និងសាលា AIS ប្រហែល៣០ម