ធ្លាប់គិតទេថា រាល់ថ្ងៃអ្នកខិតខំប្រឹងធ្វើការដើម្បីអ្វី?

Reason of hard working

0
1199
Why work so hard?
Why work so hard?

អ្នកទាំងអស់គ្នាដែលគិតទេថា ហេតុអី្វបានជាយើងត្រូវធ្វើការអោយក្រុមហ៊ុន ឲ្យអស់ពីសម្ថភាពរបស់អ្នក បើសិនក្រុមហ៊ុននោះមិនមែនជាក្រុមហ៊ុនរបស់យើងផង ។ ហើយហេតុអី្វបានជាអ្នកត្រូវលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីបំពេញការងារឲ្យបានលទ្ធផល ១០០ % បើបុគ្គលិកខ្លះទៀត មិនសូវខំធ្វើការផង ប៉ុន្តែពួកគេនោះទទួលបានប្រាក់បៀវត្សដូចអ្នក ឬអាចច្រើនជាងអ្នកទៀតនោះ។

Video មួយនេះបានបង្ហាញពីមូលហេតុ ៣ យ៉ាង ដែលនិយោជិកគ្រប់រូបគួរតែខិតខំបំពេញការងាររបស់ខ្លួនអោយអស់ពីសមត្ថភាព៖

មូលហេតុទី១៖ អ្នកធ្វើការដើម្បីអភិវឌ្ឍន៍ខ្លួនឯង និងបង្កើនជំនាញរបស់អ្នកផ្ទាល់ ត្រូវចាំថា អ្វីៗដែលអ្នកបានរៀនសូត្រគឺសុទ្ធតែមានប្រយោជន៍ បើទោះបីជាអ្នកធ្វើអោយគេក៏ដោយ ប៉ុន្តែត្រូវចាំថាជំនាញទាំងនោះគឺជារបស់អ្នក គ្មាននរណាម្នាក់អាចយក ជំនាញទាំងនោះពីអ្នកបានឡើយ។

មូលហេតុទី២ ៖ អ្នកធ្វើការគឺ ដើម្បីក៏សាងកេរ្តិ៍ឈ្មោះរបស់អ្នក ដូចនេះ រាល់សកម្មភាពដែលអ្នកបានធ្វើគឺវាបញ្ចាក់ពីខ្លួនអ្នក និងទង្វើរបស់អ្នក ។ នៅពេលដែលកេរ្តិ៍ឈ្មោះអ្នកល្អ នោះវាអាចធ្វើអោយអ្នកមានការងារល្អ និងប្រាក់បៀវត្សល្អទៅតាមនោះដែរ។

មូលហេតុទី៣ ៖ អ្នកអាចបង្កើន និងអភិវឌ្ឍន៍អត្តចរិតរបស់អ្នក ហើយអត្តចរិតរបស់អ្នកគឺអាចជះឥទ្ធិពលដល់មនុស្សជុំវិញខ្លួនរបស់អ្នក ជាពិសេសគឺកូនៗរបស់អ្នក ដូចនេះអ្វីដែល អ្នកបានធ្វើ និងអ្វីដែលអ្នកជោគជ័យគឺអាចបង្ហាញចំណុចល្អទាំងនោះទៅពួកគេ ហើយពួកគេជាចាត់ទុកអ្នកជាបុគ្គលិកគំរូដល់ពួកគេ។

ទាំង ៣ ចំណុចនេះគឺបានបញ្ជាក់យ៉ាងច្បាស់ថាហេតុអី្វបានជាអ្នកត្រូវខិតខំធ្វើការអោយអស់ពីសមត្ថភាព ជាជាងគិតទៅលើប្រាក់បៀរវត្សជាចំបង។

ដូចនេះត្រូវចេះសប្បាយចិត្តនឹងអ្វីដែលអ្នកបានធ្វើជានិច្ចបើទោះជាមាន ឬគ្មាននរណាម្នាក់ដឹង និងសរសើរពីការងាររបស់អ្នកក៏ដោយ។ តោះ សូមមើល video ខាងក្រោមដើម្បីបានព័ត៌មាន បន្ថែម៖