ម៉ូតូអគ្គីសនីនេះ​ មានរូបរាង Cute មេ្ល៉ះណ៎

Gogoro X

0
1322
Gogoro

សព្វថ្ងៃនេះ ម៉ូតូគឺជា ទោចក្រយានយន្តចំបងដ៏សំខាន់ សំរាប់ជាមធ្យោបាយធ្វើដំណើររបស់ប្រជាជនខ្មែរមួយចំនួនធំ។ ប៉ុន្តែថ្ងៃនេះ យើងខ្ញុំសូមធ្វើការណែនាំម៉ូតូមួយប្រភេទប៉ុន្តែមិនទាន់មាននៅខ្មែរឡើយទេ គីមាន មាននៅប្រទេសចិន ម៉ាក Gogoro ជាម៉ូតូអគ្គិសនីដែលទើបបង្កើតឡើងដោយក្រុមហ៊ុនមួយនៅកោះតៃវ៉ាន់ សហការជាមួយ Bosch។

Gogoro

ម៉ូតូនេះមានការរចនាដ៏ទាក់ទាញ អមនឹងថាមពលដែលអាចបើកបរបានចម្ងាយ ៩៦គីឡូម៉ែត្រជាមួយល្បឿនអតិបរមា ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ អាគុយរបស់វាអាចដោះដូរបានយ៉ាងងាយស្រួល។ ចំណុចពិសេសរបស់ Gogoro អ្នកបើកបរអាចគ្រប់គ្រង និងទទួលបានទិន្នន័យនានារបស់ម៉ូតូតាមរយៈ App និងអេក្រង់ដ៏ស្រស់ស្អាតបំពាក់ស្រាប់លើម៉ូតូ។

Gogoro

Gogoro

ចំពោះតម្លៃ Gogoro ត្រូវដាក់លក់ ៤ ០០០ ដុល្លារ ហើយអ្នកប្រើប្រាស់តម្រូវបង់ថ្លៃសេវាជាប្រចាំខែសម្រាប់ទទួលបានការផ្លាស់ប្ដូរថ្ម។ ម៉ូតូប្រភេទនេះផលិតដំបូង ២០០គ្រឿងសម្រាប់ទីផ្សារអាល្លឺម៉ង់ និងដាក់ជួល ២០ដុល្លារក្នុងមួយថ្ងៃ។

Gogoro

តោះ ទស្សនាវីដេអូខាងក្រោមនៃភាពទាក់ទាញរបស់ម៉ូតូនេះ។

ប្រភព៖ YouTube Channel Gogoro