បើយើងនិយាយពីបបរស ប្រាកដណាស់ថាគ្រប់គ្នាបានស្គាល់ហើយក៏មានអ្នកខ្លះចូលចិត្ត និងអ្នកខ្លះទៀតមិិនចូលចិត្តព្រោះថាវា មិនមានឳជារសឆ្ងាញ់គាប់ចិត្ត តែយ៉ាងណាមិញ ថ្ងៃនេះយើងសូមលើកយកការកែច្នៃដ៏ប៉ិនប្រសព្វមួយរបស់ចុងភៅប្រចាំហាង Best Food ដែលគាត់បានយកបបរស មកប្តូររសជាតិអោយប្លែក ហើយប្រាកដណាស់ថា ម្ហូបនេះអាចបំពេញចិត្តអ្នកទាំងអស់គ្នាបាន ព្រោះថា បបរសនេះបានក្លាយទៅជាម្ហូបមួយដែលមានឈ្មោះថា “បបរបើកឆ្នាំង” ។


មិនតែប៉ុណ្ណោះអ្វីដែលពិសេសនោះត្រង់ថា បបរបើកឆ្នាំង មួយឆ្នាំង មានគ្រឿងផ្សំច្រើន ដែលធ្វើអោយរសជាតិរបស់បបរសឆ្ងាញ់តែម្តង ដោយមានដូចជា ទឹកស៊ុប បន្លែ ផ្សិត ពងគ្រួច និងគ្រឿងសមុទ្រ ហើយអ្វីដែលធ្វើអោយកាន់តែឆ្ងាញ់នោះគឺ ក្តៅៗហ្នឹងម៉ង។




អូ៎ភ្លេចប្រាប់អ្នកទាំងអស់គ្នាថា សំរាប់តម្លៃ បបរបើកឆ្នាំង មួយឆ្នាំង ដែលលោកអ្នកអាចគិតថាមានតម្លៃថ្លៃហ្នឹងតាមពិតត្រឹមតែ ១០០០០៛ តែប៉ុណ្ណោះ ឯទីតាំងវិញគឺនៅលើផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម តែបើលោកអ្នករកមិនឃើញម៉េចម៉ាអី Call ទៅលេខនេះម៉ងទៅណាៈ 093 210 990 | 012 91 89 66 ។



