តារាសម្តែងកូរ៉េនាង Park Shin hye គ្រោងសង់មជ្ឈមណ្ឌល «Shin hye Center» នៅទីក្រុងម៉ានីលប្រទេសហ្វ៊ីលីពីនដើម្បីជួយដល់កុមារកំព្រា។ យោងតាមទីភ្នាក់ងាររបស់តារាសម្តែងវ័យ២៦ នាង Park ប្រចាំផលិតកម្ម S.A.L.T. Entertainment ឱ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា ការសង់មជ្ឈមណ្ឌលនឹងបញ្ចប់នៅខែតុលា ហើយវាគឺជាគម្រោងយូរអង្វែងមួយក្នុងគោលបំណងជួយដល់កុមារទុរគតតាមរយៈសកម្មភាពអប់រំ ។
ការជួយគាំទ្ររបស់ Park សម្រាប់កុមារកំព្រាចាប់ផ្តើមតាំងពីឆ្នាំ២០១១ មកម៉្លេះពោលគឺនៅពេលដែលនាងចូលរួមស្ម័គ្រចិត្តក្នុងប្រទេសហ្គាណារយៈពេល៩ថ្ងៃជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈនៃអង្គការមិនរកប្រាក់ចំណេញកូរ៉េឈ្មោះថា KFHI ។ អំឡុងពេលដំណើកម្សាន្តនាងបានជួបក្មេងស្រីឈ្មោះ Abanna អាយុ៥ឆ្នាំដែលខ្វះអាហារូបត្ថម្ភ ។ Park បានដើរតួជា «ម្តាយ»ក្នុងអំឡុងពេលស្ម័គ្រចិត្ត និងបានជួយ Abanna និងក្មេងដទៃទៀតដោយយកទៅមុជទឹក ញុាំអាហារ និងនាំទៅសាលារៀនជាដើម ។
មជ្ឈមណ្ឌល Shin hye Center ទី១ បានសាងសង់ឡើងក្នុងប្រទេសហ្គាណាកាលពីខែធ្នូ ២០១៣ ។ មជ្ឈមណ្ឌលនោះរួមមានបណ្ណាល័យ សួនកុមារ និងផ្តល់កម្មវិធីអប់រំ។ ដោយឡែកមជ្ឈមណ្ឌលក្នុងប្រទេសហ្វ៊ីលីពីនក៏នឹងមានកម្មវិធីស្រដៀងនោះដែរ ។
តោះ ទស្សនាវីដេអូខាងក្រោមនូវជីវប្រវត្តិរបស់នាងខ្លះៗរបស់នាង។
https://www.youtube.com/watch?v=zeR2Np-LeNk
ប្រភព៖ YouTube Channel FA-TopList
ប្រភព៖ YouTube Channel minshin229