Monthly Archives: July, 2016

បិសាចក្រហម Manchester United អាចនឹងនាំកីឡាករ Pogba ក្នុងពេលឆាប់ៗ

តាមព័ត៌មានចុងក្រោយបានបង្ហាញថាក្រុមសេះបង្កង់ Juventus បានយល់ព្រមនឹងសំណើររបស់ក្រុម Manchester United ក្នុងតំលៃខ្លួន 121លានដុល្លារហើយ ក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ របស់ជំរើសជាតិបារាំងមកកាន់ ទឹកដីរបស់ខ្លួន។ ប៉ុន្តែក្នុងនោះដែល ក្រុម Juventus តំរូវអោយក្រុមបិសាចក្រហម ជាអ្នកចំណាយទៅអោយភ្នាក់ងារដែលទាក់ទងក្នុងការងារនេះ ចំនួន ២៤លានដុល្លារទៀត។ កីឡាករខ្សែប្រយុទ្ធ Pogba បានផ្លាស់មកលេងអោយក្រុម Juventus ក្នុងឆ្នាំ ២០១២។ ក្នុងកំឡុងពេលស្នាក់នៅក្នុងក្រុមសេះបង្កង់...

ក្រុម U19 កម្ពុជានឹងបើកយុទ្ធនាការ AFF នៅខែកញ្ញា

បន្ទាប់ពីក្រុម U16 របស់ប្រទេសកម្ពុជាយើងបញ្ចប់ប្រតិបត្តិការណ៍ AFF យុវជនក្រោមអាយុ16 ក្នុងខែ នេះ គឺដល់ពេលដែរ U19 របស់ប្រទេសយើងបើកយុទ្ធនាការប្រកួតវិញម្តង។ ការប្រកួត AFF U19 Championship នេះ នឹងប្រព្រឹត្តក្នុងខែកញ្ញាខាងមុខ ចាប់ពីថ្ងៃទី11 ដល់ថ្ងៃទី24 ដែលមានប្រទេស វៀតណាមជាម្ចាស់ផ្ទះ។ ក្នុងការប្រកួតនេះ ក្រុមជំរើសជាតិកម្ពុជា ដែលមានរហ័សនាមថា គោព្រៃ...

សាកហើយនៅ នំពុម្ពតៃវ៉ាន់ ច្រើនរសជាតិ

ចំណីចំណុកតាមដងវិថី ជាច្រើនហូរហែមានរសជាតិឆ្ងាញ់គាប់ចិត្ត តែមនុស្សមួយចំនួននៅមិនទាន់បានស្គាល់នឹងសាករសជាតិនៅឡើយទេ។ ហើយសំរាប់ថ្ងៃនេះដែរ យើងសូមលើកយកនំម្យ៉ាងដែលគេអោយឈ្មោះថា នំពុម្ពតៃវ៉ាន់ ដែលមានរូបរាង សណ្ឋាន និងជាពិសេសនោះគឺរបៀបធ្វើគឺ ស្រដៀងទៅនំគ្រក់អញ្ចឹងដែរ តែមានសាច់ម្សៅ និងស្នូល ក្លិនឈ្ងុយឆ្ងាញ់ខុសគ្នា។ មិនត្រឹមតែប៉ុណ្ណោះនំនេះ មានស្នូលច្រើនជម្រើសសំរាប់ជ្រើសរើសដូចជា៖ ស្នូល សូកូឡា, ស្នូល ធូរេន, ស្នូល ដូង, ស្នូល ស្ត្រប៊ឺរី, ស្នូល សណ្តែកក្រហម...

អាហារបង្គន់ ម្ហូបប្លែកអារម្មណ៍នៅហាងកាហ្វេឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី ៖ ហាងកាហ្វេបង្គន់មួយកន្លែងដែលអតិថិជនទទួលទានអាហារ ត្រូវអង្គុយនៅលើបង្គន់ ដែលម្ចាស់ហាងសង់នៅជុំវិញតុមួយ ជាកន្លែងដែលម្ហូបអាហារ ត្រូវបានបម្រើដាក់ចានអោយភ្ញៀវសុទ្ធតែប្រើចានបង្គន់ទាំងអស់។ ក្នុងដំណើរទស្សនកិច្ចនៅលើកោះជ្វាប្រទេសឥណ្ឌូនេស៊ី ប្រសិនបើអ្នកចង់សាកល្បងស៊ុបក្នុងបង្គន់មួយចាន ហាងនឹងថែមស្រាក្រឡុកលាយគ្រឿងស្រវឹងដោយឥតគិតថ្លៃ ។ សម្រាប់អ្នកដែលមិនដែលឃើញ បែបនេះ ហើយប្រសិនបើរមូលចង់ក្អួតនោះ គឺខាងភោជនីយ៍ដ្ឋានមានថង់ព្យួរ លើឈើមួយនៅច្រកចូលស្រេច ។ ហាងដូចនេះមាននៅកន្លែងផ្សេងទៀតដូចជាតៃវ៉ាន់ និងរុស្ស៊ី ប៉ុន្តែនៅឥណ្ឌូនេស៊ីមានភាពខុសគ្នា សំខាន់ហាងកាហ្វេបង្គន់នៅឥណ្ឌូនេស៊ីមួយនេះ មានគោលបំណង ដើម្បីអប់រំប្រជាជនអំពីអនាម័យ និងការលើកទឹកចិត្ត ដល់ការប្រើប្រាស់បង្គន់អនាម័យកើនឡើង។ លោក Mukodas...

ឱក សុគន្ធកញ្ញា ឥឡូវចេះលាក់ទៀត

ចម្រៀងមួយបទរបស់ ឱក សុគន្ធកញ្ញា ដែលចេញជា Audio Teaser ប្រមាណ ១០ថ្ងៃមុនមកនេះ មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកស្តាប់ ព្រោះថាវាពិតជាពិរោះ និងអត្តន័យល្អថែមទៀតផង។ តែអ្វីដែលចំឡែកនោះគឺ ថាបទចំរៀងមួយបទនេះ នៅមិនទាន់ដឹងពីចំណងជើងនៅឡើយទេ។ ហើយឥឡូវនេះកញ្ញានៅតែបន្តលាក់ចំណងជើង បើទោះបីពេលនេះរូបកញ្ញា បានចេញជាវីដេអូ Clip ពិសេសមួយក៏ដោយ។ ចឹងចាំមើល និងសាកទាយលមើល៍ថាបទនេះមានចំណងជើងដូចម្តេច ទាំងអស់គ្នាណា តែឥឡូវមើល Clip...

ឡើងឡូយកម្មវីធី Carpool Karaoke សប្តាហ៍នេះដៃគូច្រៀងជា Michelle Obama ម៉ង

ប្រិយមិត្តខ្លះប្រហែលបានដឹងបានស្គាល់ខ្លះៗ ហើយនូវកម្មវិធី Carpool Karaoke រួចមកហើយ ប៉ុន្តែអ្នកខ្លះទៀតក៏ប្រហែលជាមិនទាន់ជ្រាបច្បាស់ពីកម្មវិធីមួយនេះនៅឡើយទេ។ Carpool Karaoke ជាកម្មវិធីមួយដែលពេញនិយម ដោយការលេង ការសម្តែង ច្រៀងរបស់លោក James Corden ដែលរូបគាត់តែងតែបើករថយន្ត ទៅទទួលតារាល្បីៗមកច្រៀងរួមគ្នាជាមួយគាត់នៅលើរថយន្តតែម្តង។ តែលើកនេះគាត់ពិតជាហ៊ានណាស់ ដោយគាត់បានទៅដល់ផ្ទះភរិយារបស់លោក Obama ផ្ទាល់តែម្តងគឺលោកស្រី Michelle Obama ដើម្បីច្រៀងរួមគ្នា ពិតជាអស្ចារ្យណាស់។...

Neymar និងកុំកុំ ចេញ ​Trailer រឿងថ្មីជាមួយគ្នាឡើងញាក់សាច់

គ្រាន់ ផលិតកម្ម Paramount ដាក់បង្ហាញនូវ Trailer ភាពយន្តថ្មីមួយកាលពីម្សិលមិញ  គឺរឿង “xXx: Return of Xander Cage” វីដេអូ Trailer មួយនេះទទួលបានអ្នកចូលទស្សនារហូតដល់ជិត ១លាននាក់បាត់ទៅហើយ ព្រោះតែខ្សែភាពយន្តមួយនេះ បង្ហាញពីសកម្មភាពតួអង្គទាំងអស់វាយ បាញ់ប្រហារគ្នាទៅវិញទៅយ៉ាងញាក់សាច់ ជាពិសេសនោះគឺបច្ចេកទេសថតតែម្តង។ Trailer ដំបូង នៃខ្សែភាពយន្តនេះ បានបញ្ចេញតួសម្តែងសំខាន់ៗ ដែលសុទ្ធសឹងតែជាតួល្បី រួមមាន...

អីយ៉ា! ថ្មីទៀតហើយ បុកល្ហុងបំពងសាច់សាស៊ីវ

បុកល្ហុង គឺជា អាហារ ដែលគេ និយមបរិភោគជារឿយៗ ជាពិសេសនៅពេលល្ងាចតែម្តង ។ ដោយសារតែភាព វៃឆ្លាត របស់ចុងភៅ ពួកគេ តែងតែ ត្រិះរិះ កែច្នៃ មុខម្ហូបនោះ ទៅជាម្ហូបប្លែកៗ។ ហើយ បុកល្ហុងកែច្នៃថ្មី សំរាប់ការបង្ហាញថ្ងៃនេះ វាពិតជាប្លែក ប្លែកទាំងឈ្មោះ និងរសជាតិឈ្ងុយឆ្ងាញ់ នោះគឺ "បុកល្ហុងបំពង"...

បេតិកភណ្ឌ​ពិភពលោកចំនួន​៤ ​ទើបបាន​ចុះបញ្ជី

ដោយ ៖ ម៉ុក សេង AFP កាលពីពេល ថ្មីៗកន្លងមកផ្សាយថា អង្គការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO ) បានចុះបញ្ជីបេតិកភណ្ឌពិភពលោកចំនួន៤កន្លែង គឺ ប្រព័ន្ធចែកចាយទឹក Qanat ប្រទេសអីុរ៉ង់,ភូមិសាស្ត្រវប្បធម៌នៃសិល្បៈលើផ្ទាំងថ្ម «ជួជាំងហួសាន» ប្រទេសចិន, វិហារ Nalanda  ប្រទេសឥណ្ឌា និង Nan Madol ទីក្រុងដែលបោះបង់ចោល...

ឃ្លាតពីគ្នា ដោយ Patthana Narunrath

កាលពីប៉ុន្មានថ្ងៃមុននេះ គឺយើងបានឃើញនៅការបង្ហោះបន្តគ្នានៅបទចំរៀង Original Song ថ្មីមួយ បទ ដែលមានចំណងជើងថា ឃ្លាតពីគ្នា ។ បទនេះ គឺបកស្រាយដោយ Patthana Narunrath។ នៅក្នុង អត្ថន័យនៃបទនេះ គឺបង្ហាញអោយឃើញពីការពិបាកចិត្តរបស់បុរសម្នាក់ដែលបែកពិគូរស្នេហ៏ របស់ខ្លួន ទោះបីជាគាត់ព្យាយាមដោះស្រាយយ៉ាងណា ក៏មិនអាចសំរួលបាន។ ចុងបញ្ចប់ នាក់ទាំង២ នៅតែត្រូវ ឃ្លានពិគ្នា។ បើចង់ដឹងថាបទនេះ...

Luke Shaw បានវិលត្រលប់មកជួយក្រុមវិញហើយ

កីឡាករ Luke Shaw ខ្សែការពារឆ្វេង ដែលបានផ្លាស់មកលេងអោយក្រុមបីសាចក្រហម Manchester United កាលពីឆ្នាំ 2014 មកនោះ។ ពេលនេះ រូបគាត់បានត្រលប់មកជួយក្រុមវិញហើយ បន្ទាប់ពី សំរាក់ព្យាបាលអស់រយៈ 305 ថ្ងៃ ដោយជួបបញ្ហារបួសបាក់ជើងពេលដែល ប្រកួតក្នុងក្របខណ្ឌ Champions League ជាមួយក្រុម PSV។ ។ កីឡាករ រូបនេះធ្លាប់ បានបង្ហាញខ្លួនអោយក្រុមបីសាចក្រហមចំនួន 28 ប្រកួតផងដែរ។ https://www.youtube.com/watch?v=jjm2yP5oOpk https://www.youtube.com/watch?v=qqljPPjsJ48  

ផ្លែ​ឈើ​ ៧​ប្រភេទ ​ជួយ​រក្សា​ស្បែក​មុខ​ឱ្យ​ស្រស់ថ្លា

ដោយ ៖ ឈិត គឹមឆុន តាមរូបភាពផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើនបានធ្វើឱ្យមនុស្សមួយចំនួនជឿថា ក្រែម ឡេឬម្សៅ គឺជាគន្លឹះសំខាន់ដែលជួួយធ្វើឱ្យស្បែកមុខស្រស់ថ្លា និងមើលទៅក្មេងជាងវ័យ។ នេះអាចជាការពិត ប៉ុន្តែបានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ដ្បិតសុខភាពផ្នែកខាងក្នុងគឺបង្ហាញចេញតាមរយៈរូបរាងខាងក្រៅ ដែលនេះមានន័យថា អ្វីដែលយើងទទួលទានក្នុងនាមជារបបអាហារប្រចាំថ្ងៃមានឥទ្ធិពលយ៉ាងលើសលប់ទៅលើសម្រស់ស្បែករបស់បុគ្គលម្នាក់ៗ ។ ខាងក្រោមនេះជាផ្លែឈើ៧ប្រភេទដែលផ្តល់ផលប្រយោជន៍ច្រើនចំពោះសុខភាពជាពិសេសសុខភាពស្បែក ៖ ផ្លែប៊័រ សម្បូរដោយជាតិប្រេង monounsaturated ច្រើន  ផ្លែប៊័រអាចជួយទប់ស្កាត់ភាពស្ងួតនៅផ្នែកខាងលើបំផុតរបស់ស្បែកទាំងក្នុងទម្រង់នៃការប្រើប្រាស់ជាក្រែមលាប ឬជារបបអាហារ ។ បន្ថែមពីលើនេះ វត្តមានអូមេហ្គា-៩ ក៏នឹងជួយធ្វើឱ្យល្អប្រសើរដល់ពណ៌ស្បែកជាទូទៅ...

Most Read