អាហារបង្គន់ ម្ហូបប្លែកអារម្មណ៍នៅហាងកាហ្វេឥណ្ឌូនេស៊ី

0
2301
Jamban

ឥណ្ឌូនេស៊ី ៖ ហាងកាហ្វេបង្គន់មួយកន្លែងដែលអតិថិជនទទួលទានអាហារ ត្រូវអង្គុយនៅលើបង្គន់ ដែលម្ចាស់ហាងសង់នៅជុំវិញតុមួយ ជាកន្លែងដែលម្ហូបអាហារ ត្រូវបានបម្រើដាក់ចានអោយភ្ញៀវសុទ្ធតែប្រើចានបង្គន់ទាំងអស់។

ក្នុងដំណើរទស្សនកិច្ចនៅលើកោះជ្វាប្រទេសឥណ្ឌូនេស៊ី ប្រសិនបើអ្នកចង់សាកល្បងស៊ុបក្នុងបង្គន់មួយចាន ហាងនឹងថែមស្រាក្រឡុកលាយគ្រឿងស្រវឹងដោយឥតគិតថ្លៃ ។ សម្រាប់អ្នកដែលមិនដែលឃើញ បែបនេះ ហើយប្រសិនបើរមូលចង់ក្អួតនោះ គឺខាងភោជនីយ៍ដ្ឋានមានថង់ព្យួរ លើឈើមួយនៅច្រកចូលស្រេច ។

Jamban

Jamban

ហាងដូចនេះមាននៅកន្លែងផ្សេងទៀតដូចជាតៃវ៉ាន់ និងរុស្ស៊ី ប៉ុន្តែនៅឥណ្ឌូនេស៊ីមានភាពខុសគ្នា សំខាន់ហាងកាហ្វេបង្គន់នៅឥណ្ឌូនេស៊ីមួយនេះ មានគោលបំណង ដើម្បីអប់រំប្រជាជនអំពីអនាម័យ និងការលើកទឹកចិត្ត ដល់ការប្រើប្រាស់បង្គន់អនាម័យកើនឡើង។

លោក Mukodas អតិថិជនម្នាក់ អាយុ២៧ឆ្នាំ រូបនេះ ដែលបានចូលហាងជាច្រើននៅឥណ្ឌូនេស៊ី ពេលបានចូលហាងនេះលោកនិយាយថា “នៅពេលដំបូងខ្ញុំមានអារម្មណ៍ខ្ពើមរអើមណាស់ ប៉ុន្តែទីបំផុតខ្ញុំបានញ៉ាំអាហារអស់មួយចំនួន ព្រោះការចង់ដឹងចង់ឃើញ ហើយខ្ញុំគិតថាគំនិតនេះគឺគួរឱ្យចាប់អារម្មណ៍មួយ” ។

Jamban

អតិថិជនម្នាក់ផ្សេងទៀត កញ្ញា Annisa អាយុ១៥ឆ្នាំ បានទទួលស្គាល់ដំបូងថា ចានបង្គន់ដាក់ស៊ុបនេះពោរពេញដោយមេរោគ ប៉ុន្តែនាងមានអារម្មណ៍ថាសុវត្ថិភាពបន្តិច បន្ទាប់ពីម្ចាស់បានធានាប្រាប់រូបនាងថា អាហារនេះគឺស្អាត និងមានអនាម័យ ។

ហាងកាហ្វេនេះមានឈ្មោះ “Jamban” មានន័យថា បង្គន់នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានបើកចាប់តាំងពីខែមេសា ហើយបច្ចុប្បន្ននេះបានស្វាគមន៍ចំពោះតែក្រុមតូចៗប៉ុណ្ណោះ ដែលបានកក់ទុកមុខ ។

លោក Budi Laksono ម្ចាស់ហាងវ័យ៥២ឆ្នាំ ជាអ្នកជំនាញផ្នែកសុខភាពសាធារណៈដែលបានធ្វើការសម្រាប់រដ្ឋាភិបាលក្នុងស្រុក លោកនិយាយថា «ហាងកាហ្វេនេះបានបម្រើការជាការរំលឹកមួយថា មនុស្សជាច្រើននៅក្នុងប្រទេសឥណ្ឌូនេស៊ី នៅតែមិនមានបង្គន់»។

ទោះជាយ៉ាងណាលោកបានសារភាពថា វិធីសាស្ត្រដែលមិនប្រក្រតីរបស់គាត់បានបង្កភាពចម្រូងចម្រាស់មួយចំនួននៅក្នុងប្រទេសម៉ូស្លីម ។ លោកបានថ្លែងថា «ក្រុមអ្នករិះគន់ជាច្រើននិយាយថា ហាងកាហ្វេនោះ គឺមិនសមរម្យ និងប្រឆាំងនឹងច្បាប់អ៊ីស្លាមទៀតផង» ពលរដ្ឋឥណ្ឌូនេស៊ីរាប់លាននាក់រស់នៅក្រោមបន្ទាត់ភាពក្រីក្រ ហើយប្រទេសនេះមានអត្រាខ្ពស់បំផុតរបស់ពិភពលោក នៃការបន្ទោរបង់នៅខាងក្រៅ និងមិននៅក្នុងបង្គន់ ដែលជាប្រភពនៃការរីករាលដាលជំងឺឆ្លង ។

ក្រឡេកមើលមកប្រទេសកម្ពុជាវិញ នៅមិនមានហាងដែលបម្រើម្ហូបអាហារបង្គន់បែបនឹងទេ បើតាមដឹងមានតែភេសជ្ជៈកន្ថោរ តែប៉ុណ្ណោះ នៅខេត្តសៀមរាប ទោះជាយ៉ាងណាប្រសិនបើនៅកម្ពុជាមានបើកដូចហាងខាងលើមែន មិនដឹងថា តើមានអតិថិជនចូលច្រើនរឺយ៉ាងណានោះទេ ?

https://www.youtube.com/watch?v=t8Qy32egf2Q