Monthly Archives: July, 2016

MV ស្រឡាញ់អូនលើសហើយ និង ស្រឡាញ់បងលើសហើយ ពិតជាអ៊ែម

កាលពីម្សិលមិញនេះ នៅលើទំព័រហ្វេប៊ុកផ្លូវការរបស់ ផលិតកម្ម ថោន បានបង្ហោះនៅវីដេអូបទ “ស្រឡាញ់អូនលើសហើយ” និង “ស្រឡាញ់បងលើសហើយ” ដែលបកស្រាយដោយ លោក សុគន្ធ ថេរ៉ាយុទ្ធ និងកញ្ញា ស៊ីរីកា។ ហើយបទទាំង២ គឺទទួលការគ្រាំទ្រយ៉ាងខ្លាំង ដែលមានអ្នកមើលលើស 1សែននាក់ ទៅហើយ។ បើចង់ដឹងថា MV នេះល្អមើល និងមានអត្ថន័យយ៉ាងណា អាចមើលវីដេអូខាងក្រោមបាន៖ ប្រភពវីដេអូ៖ Official...

រូបមន្តពីរបៀប ធ្វើនំប៉ោង

នំប៉ោង គឺជា នំមួយប្រភេទ ដែលមនុស្សភាគច្រើន ចូលចិត្តពិសារជាមួយ កាហ្វេ រឺក៏ពិសា លេងតាមចំនង់ចំនូលចិត្ត ពិសេសថែមទៀតនោះ សំរាប់ សព្វថ្ងៃនេះ គេបានយកនំប៉ោងនេះ មកដាក់ប្រហិតចៀនថែមទៀតផង ។ ចុះអ្នក មានដឹងដែរឬទេ ថាការធ្វើនំប៉ោងនេះមានវិធីធ្វើ យ៉ាងណាដែរ មានគ្រឿងផ្សំអ្វីខ្លះ ? សំរាប់វីដេអូខាងក្រោមនេះ នឹងបង្ហាញលោកអ្នកពីរបៀបធ្វើ តែម្តង ។ https://www.youtube.com/watch?v=n0Al4ssbDKU

នេះជាកញ្ចក់ iPhone សម្រាប់អ៊ុតថាច់ដ៏ស្វិត និងមានគុណភាពខ្ពស់មួយដែលអ្នកគួរពិចារណា

ទោះបីជាទូរសព្ទ័នាពេលបច្ចុប្បន្ន បានបំពាក់មកជាមួយបច្ចេកវិទ្យាថ្មីៗ ទាំងខាងក្នុង និងផ្នែកខាងក្រៅក្តី ក៏ប៉ុន្តែបញ្ហាបែកស្រាំអេក្រង់ គឺនៅតែបង្ករជាបញ្ហាឈឺក្បាលមួយនៅឡើយទេ ជាពិសេស គឺសម្រាប់ពពួកទូរសព្ទ័iPhone តែម្តង។ នៅពេលដែលទូរសព្ទ័របស់យើង របូតធ្លាក់ចេញពីដៃម្តងៗ មិនថានរណា រឺក៏នរណានោះទេ ក៏មានអារម្មណ៍ស្លុតដែរ ពីព្រោះអីប្រសិនបើវាហ៊ានតែប្រេះស្រាំ អេក្រង់នោះ គឺយើងនឹងចំណាយលុយមិនតិចនោះទេ ក្នុងការជួសជុល ហើយបើសំណាងអាក្រក់វិញ អេក្រង់ដែលប្តូរនោះ អាចនឹងប៉ះចំរបស់ក្លែងក្លាយ ដែលមិនមានគុណភាពល្អនោះទេ។ ការបែកអេក្រង់មានពីរប្រភេទ ដោយមួយជាការបែកអេក្រង់ខាងក្រៅ រឺគេនិយមហៅថាកញ្ចក់ថាច់...

របបអាហារទាំង ១២ប្រភេទ សំរាប់ជំនួយស្បែកកូននៅក្នុងផ្ទៃរបស់អ្នក

ជាការ ពិតណាស់ អ្នកម្តាយគ្រប់រូប រមែង តែងតែ ចង់បាន ចង់ឃើញកូនរបស់ខ្លួនកើតមកមានសុខភាពល្អបរិបូរណ៍ និងស្បែកស្អាតភ្លឺរលោង ។ ដូច្នេះតើអ្នកម្តាយគ្រប់រូបត្រូវធ្វើបែបណាដើម្បីបានដូចបំណង ? សម្រាប់អ្នកម្តាយ ដែល ធ្លាប់មានបុត្រធីតា រួចមកហើយ ប្រាកដ ជាដឹងខ្លះៗហើយ ពីរបបអាហារ និងការថែរក្សា សុខភាព យ៉ាងណា ដើម្បីអោយកូនតូចនៅក្នុងផ្ទៃ អ្នកមាន សុខភាពល្អ។ ប៉ុន្តែ...

“ចាបក្រដាស់” រំលង១ថ្ងៃថែម “ស្រឡាញ់គ្នាហេតុអ្វីទុកជាអាថ៍កំបាំង” ពិរោះកប់ម៉ងពី​ Manith

Manith ដែលយុវវ័យមួយចំនួនធំបានស្គាល់រួចមកហើយនោះ តាមរយះបទចំរៀង Original ជាច្រើន និងស្នាដៃនិពន្ធផ្ទាល់ គឺសៀវភៅ “បេសកម្មមួយ” ឬ One Mission ដែលមាន ការគាំទ្រយ៉ាងពេញទំហឹង ។ ដោយឡែកកាលពីម្សិលមិញនេះ រូបលោកបានបញ្ចេញនូវបទចំរៀង ថ្មីមួយបទទៀតមានចំណងជើងថា (ចាបក្រដាស) កាន់តែ ទាក់ទាញទៅលើ ចំណងជើងនេះ តែម្តង ហើយថ្ងៃនេះ Manith...

ពេញចិត្តស្តូកតែម្តង Flashback របស់ EVOK

យុវវ័យសព្វថ្ងៃនេះ កំពុងតែ ព្យាយាមបង្កើតនូវបទចំរៀង Original រីកដុះដាលដូចផ្សិត ធ្វើអោយវិស័យបទចំរៀងខ្មែរកាន់តែមានប្រជាប្រិយភាព និងជំរុញទឹកចិត្តអ្នកដែលមានសមត្ថភាព អោយគាត់កាន់តែ មានកំលាំងចិត្តក្នុងការបង្កើតជា បទចំរៀងជាបន្តបន្ទាប់ ។ យ៉ាងណាមិញ ក្រុមចំរៀង EVOK ដែលជាក្រុមចំរៀងថ្មីមួយនេះ កំពុងតែ ដុតដៃ ដុតជើងបង្កើតនូវបទចំរៀង ដែលពិរោះៗនិងពេញនិយម តម្រូវចិត្ត យុវវ័យ ផ្ទាល់តែម្តង។ សំរាប់ថ្មីៗកន្លងទៅ នេះ ក្រុមលោកបាន...

Original Song ពីមាស សុខសោភា អង្គុយច្រៀងអមហ្គីតាយ៉ាងពិរោះ

កន្លងផុតប្រហែល១ម៉ោងនេះ ផលិតកម្ម Town បានបង្ហោះនូវវីដេអូចំរៀង ស្នាដៃបទភ្លេងនិពន្ធថ្មីគឺបទ របស់កញ្ញាមាស សុខសោភា ដែលមានចំណងជើងថា "ត្រឡប់ខ្នើយ"។ អត្តន័យរបស់បទចំរៀងមនោសញ្ចេតនាមួយបទនេះ ពិតល្អ ដោយរៀបរាប់ពី "នារីម្នាក់គាត់បានលួចស្រលាញ់បុរសម្នាក់ដោយមិនដឹងខ្លួន ពេលជួបមុខគេផ្ទាល់ធ្វើជាហ៊ី តែពេលរាត្រីឈានមកដល់តែងយល់សុបិន្តឃើញគេ ហើយមិនចង់ចេញពីការយល់សប្តិទេនោះទៀត" ពិតជាពិរោះមួយបែប តោះ! សាកស្តាប់កំសាន្តទាំងអស់គ្នា៖ ប្រភពវីដេអូ៖ Official Town Production

សាកភ្លក្សរសជាតិថ្មី ស៊ុបគីគោកបែបថៃ

ថ្ងៃនេះចង់នាំសង្សារ មិត្តភ័ក្តិ ក្រុមគ្រួសារ ញ៉ាំម្ហូបថ្មី រសជាតិប្លែកៗមិនដឹងរកនៅណាមានមែនទេ? ចឹងម៉ោះ! ថ្ងៃនេះ KSPG.TV សូមណែនាំអាហារមួយ បែបថៃ ដែលល្បីនៅប្រទេសថៃ អោយលោកអ្នកស្គាល់ នោះគឺ ស៊ុបគីគោក។ យោងតាមការភ្លក្សរបស់ក្រុមការងារ ក៏ដូចជាសម្តីផ្ទាល់របស់ភ្ញៀវដែលបានសាកភ្លក្សនៅហាង យិនតាហ្វូ ភ្នំភ្លើង ស៊ុបគីគោកមួយចាននេះ មានរសជាតិជូរហឹរតិចៗ ជាមួយក្លិនស៊ុបគី ដោយផ្សំជាមួយសាច់គោ គ្រឿងសមុទ្រ និងបន្លែបន្តិច ធ្វើអោយរសជាតិកាន់តែពិសេស។...

ពងទា​កូនបំពង​ ធ្វើញាំុនៅផ្ទះដោយខ្លួនឯងបានយ៉ាងងាយ

ពងទាកូន គឺជា អាហារ ដែលគេ និយមបរិភោគជារឿយៗ ជាពិសេសនៅពេលល្ងាចតែម្តង ។ ដោយសារតែភាព វៃឆ្លាត របស់មនុស្ស ពួកគេ តែងតែ ត្រិះរិះ កែច្នៃ មុខម្ហូបនោះ ទៅជាម្ហូបប្លែកៗហើយពងទាកូននេះ វាពិតជា មានរសជាតិឈ្ងុយឆ្ងាញ់ប្រាកដមែន។ លោកអ្នក ក៏ប្រហែល ជាធ្លាប់ពិសារ រួចមកហើយនូវ ពងទាកូនបំពង ដែលមានលក់ជា...

Manchester United សម្លឹងឃើញខ្សែបំរើ Allen

តាមរយៈព័ត៌មាន The Mirror បានបង្ហាញក្រុមបិសាចក្រហម កំពុងធ្វើការទាក់ទងក្នុងការនាំយកខ្សែ បម្រើ Allen របស់ក្រុមហង្សក្រហម។ កីឡាករវ័យ 26ឆ្នាំ រូបនេះ បានបង្ហាញនៅទំរងលេងយ៉ាងល្អនៅក្នុង ការប្រកួតពានរង្វាន់ទ្វីបអ៊ឺរ៉ុប និងបានជួយប្រទេសរបស់ខ្លួនអោយឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រត្រ័ ក្រោយប្រកួតចាញ់ក្រុម Portugal។ ទោះបីយ៉ាងណា អ្នកគ្រប់គ្រងក្រុមបិសាចក្រហម លោក Jurrgen Klopp នឹងស្តាប់នៅរាល់សំណើរទាំងអស់របស់ក្រុមហង្សក្រហម ដើម្បីយកខ្សែបម្រើរូបនេះមកកាន់ទឹកដីបិសាចក្រហម។ នៅក្នុងនោះដែរ គឺគេមិនទាន់ដឹងពីតំលៃខ្លួនក្នុងការផ្ទេរកីឡាកររូបនេះទេ។ https://www.youtube.com/watch?v=IANTvwU7D4g

រថយន្តក្រុង Mercedes នាពេលអនាគត

ក្រុមហ៊ុន Mercedes បានចេញនូវគំរូរថយន្តក្រុងនាពេលអនាគតរបស់ខ្លួន ដែលមានបច្ចេកវិទ្យាទំនើប ហើយមានសមត្ថភាពបើកបរដោយខ្លួនឯង មិនតែប៉ុណ្ណោះវាអាចចូលចតចំណាយដោយស្វ័យប្រវត្តិ និងអាចសាកថ្មទូរស័ព្ទអត់ខ្សែបាន មានកាមេរ៉ាចាប់យករូបភាពនៅពេលមានរបស់អ្វីមួយឆ្លងកាត់វា មានកន្លែងអង្គុយប្រកបដោយផាសុកភាព មានល្បឿនលឿនបំផុត ៧០ គីឡូម៉ែត្រ ក្នុងមួយម៉ោង អ្វីដែលពិសេសទៅទៀតនោះគឺប្រព័ន្ទសុវត្ថិភាពខ្ពស់ក្នុងការធ្វើដំណើរ។ តោះ! ទស្សនាវីដេអូទាំងអស់គ្នា... https://www.youtube.com/watch?v=jfsXhQsVB4g

តើអ្នកហ៊ានជិះ នៅលើផ្លូវនេះដែរឬអត់ ?​

នៅលើ ពិភពលោកយើងនេះ មានទីកន្លែងចំលែកៗ និងគ្រោះថ្នាក់ជាច្រើនដែលយើងនឹកស្មានមិនដល់ និងសឹងតែ មិនជឿថា មានឡើយ។ នៅពេលខ្លះ មានមនុស្សមួយចំនួន ក៏ចូលចិត្តទៅផ្សងនឹងគ្រោះថ្នាក់ បែបនោះ ដែរ ហាក់បីមិនខ្លាចនូវការប្រថុយប្រថានសោះ។ សំរាប់វីដេអូេនះ នឹងបង្ហាញអ្នកនូវការជិះ ឆ្លងកាត់ ផ្លូវ សម័យទំនើបមួយ ក៏ប៉ុន្តែ ក៏ព្រឺព្រួចណាស់ដែរ ។ https://www.youtube.com/watch?v=PUm-Ns2Ea6w ប្រភព៖ YouTube Channel MKR Top...

Most Read