ថ្ងៃនេះចង់នាំសង្សារ មិត្តភ័ក្តិ ក្រុមគ្រួសារ ញ៉ាំម្ហូបថ្មី រសជាតិប្លែកៗមិនដឹងរកនៅណាមានមែនទេ? ចឹងម៉ោះ! ថ្ងៃនេះ KSPG.TV សូមណែនាំអាហារមួយ បែបថៃ ដែលល្បីនៅប្រទេសថៃ អោយលោកអ្នកស្គាល់ នោះគឺ ស៊ុបគីគោក។
យោងតាមការភ្លក្សរបស់ក្រុមការងារ ក៏ដូចជាសម្តីផ្ទាល់របស់ភ្ញៀវដែលបានសាកភ្លក្សនៅហាង យិនតាហ្វូ ភ្នំភ្លើង ស៊ុបគីគោកមួយចាននេះ មានរសជាតិជូរហឹរតិចៗ ជាមួយក្លិនស៊ុបគី ដោយផ្សំជាមួយសាច់គោ គ្រឿងសមុទ្រ និងបន្លែបន្តិច ធ្វើអោយរសជាតិកាន់តែពិសេស។ ហើយសំរាប់មុខម្ហូបស៊ុបគីគោក មួយចានលោកអ្នកអាចកំុម៉ង់អ្នកលក់យកមីក៏បាន មីសួក៏បាន ឬក៏អាចដាក់ជាសរសៃគុយទាវក៏បាន តាមការពេញចិត្តរបស់អ្នក។




តោះ! ទស្សនាវីដេអូសិនមុខទៅភ្លក្សផ្ទាល់ទាំងអស់គ្នាល្ងាចនេះ នៅកោះពេជ្រ៖
ហាងយិនតាហ្វូ ភ្នំភ្លើង
Tel: 015 999 299
Address: ទីក្រុងកោះពេជ្រ ជួរមាត់ទន្លេទល់មុខសណ្ឋាគារសុខា


