ពងទាកូន គឺជា អាហារ ដែលគេ និយមបរិភោគជារឿយៗ ជាពិសេសនៅពេលល្ងាចតែម្តង ។ ដោយសារតែភាព វៃឆ្លាត របស់មនុស្ស ពួកគេ តែងតែ ត្រិះរិះ កែច្នៃ មុខម្ហូបនោះ ទៅជាម្ហូបប្លែកៗហើយពងទាកូននេះ វាពិតជា មានរសជាតិឈ្ងុយឆ្ងាញ់ប្រាកដមែន។ លោកអ្នក ក៏ប្រហែល ជាធ្លាប់ពិសារ រួចមកហើយនូវ ពងទាកូនបំពង ដែលមានលក់ជា ហូរហែរ នៅតាមដងវិថីសំរាប់ជាអាហារសម្រន់នាពេលល្ងាច ។ សំរាប់លើកនេះ KSPG.TV សូមលើកយកវីដេអូមួយដែលបង្ហាញ នូវវិធីធ្វើ ពងទាកូនបំពងនេះ វិញម្តង។ ងាយៗអាចធ្វើ ពិសារ បានដោយខ្លួនឯងបាន។
ប្រភព៖ YouTube Channel KonKat