ផ្លែ​ឈើ​ ៧​ប្រភេទ ​ជួយ​រក្សា​ស្បែក​មុខ​ឱ្យ​ស្រស់ថ្លា

0
1339
fruit

ដោយ ៖ ឈិត គឹមឆុន

តាមរូបភាពផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើនបានធ្វើឱ្យមនុស្សមួយចំនួនជឿថា ក្រែម ឡេឬម្សៅ គឺជាគន្លឹះសំខាន់ដែលជួួយធ្វើឱ្យស្បែកមុខស្រស់ថ្លា និងមើលទៅក្មេងជាងវ័យ។ នេះអាចជាការពិត ប៉ុន្តែបានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ដ្បិតសុខភាពផ្នែកខាងក្នុងគឺបង្ហាញចេញតាមរយៈរូបរាងខាងក្រៅ ដែលនេះមានន័យថា អ្វីដែលយើងទទួលទានក្នុងនាមជារបបអាហារប្រចាំថ្ងៃមានឥទ្ធិពលយ៉ាងលើសលប់ទៅលើសម្រស់ស្បែករបស់បុគ្គលម្នាក់ៗ ។ ខាងក្រោមនេះជាផ្លែឈើ៧ប្រភេទដែលផ្តល់ផលប្រយោជន៍ច្រើនចំពោះសុខភាពជាពិសេសសុខភាពស្បែក ៖

7. ផ្លែប៊័រ

សម្បូរដោយជាតិប្រេង monounsaturated ច្រើន  ផ្លែប៊័រអាចជួយទប់ស្កាត់ភាពស្ងួតនៅផ្នែកខាងលើបំផុតរបស់ស្បែកទាំងក្នុងទម្រង់នៃការប្រើប្រាស់ជាក្រែមលាប ឬជារបបអាហារ ។ បន្ថែមពីលើនេះ វត្តមានអូមេហ្គា-៩ ក៏នឹងជួយធ្វើឱ្យល្អប្រសើរដល់ពណ៌ស្បែកជាទូទៅ ភាពម៉ដ្តរលោងរបស់ស្បែកមុខ ព្រមទាំងប្រឆាំងនឹងកន្ទួលរមាស់ផងដែរ ។

6. ល្ហុងទុំ

ផ្ទុកទៅដោយវីតាមីន A, C និង E ក្នុងកម្រិតមួយយ៉ាងខ្ពស់នាំឱ្យល្ហុងក្លាយជាប្រភពប្រឆាំងអុកស៊ីដកម្មដ៏ខ្លាំងក្លាមួយ ។ ចូរយកសម្បកផ្នែកខាងក្នុងត្រដុសលើស្បែកមុខឬបិទពីលើស្បែកមុខទុកចោលមួយសន្ទុះ ។

5. ចេកទុំ

ក្រៅពីទទួលទាន គេអាចយកវាទៅបិទលើផ្ទៃមុខបន្ទាប់ពីកិនម៉ដ្ត ។ ចូរទុកចោលចន្លោះពី២-ទៅ២៥នាទីមុនពេលលាងជម្រះដោយទឹកក្តៅឧណ្ហ ។

https://www.youtube.com/watch?v=swAMdwmpG6w

4. ក្រូចឆ្មារ

វាគួរស្ថិតនៅក្នុងកន្ត្រកឡើងផ្សារ ប្រសិនជាអស់លោកអ្នកចង់បានផ្ទៃមុខស្រស់ស្អាត ។ ក្រូចឆ្មារមិនត្រឹមតែជួយលុបបំបាត់ស្នាមជាំលើស្បែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចប្រើជាទឹក Light Tonic សម្រាប់ស្បែកមុខមានជាតិខ្លាញ់ផងដែរ ។

3. ក្រូចពោធិ៍សាត់

ក្រូចប្រភេទនេះផ្ទុកយ៉ាងក្រាស់ក្រៃនូវវីតាមីន C ។ ទោះជាយ៉ាងនេះក្តី បណ្តាសារធាតុចិញ្ចឹមរបស់វាភាគច្រើនបំផុតស្ថិតនៅក្នុងសម្បកដ៏ក្រាស់ ។ ដូច្នេះគេមិនគួរមើលរំលងសម្បកក្រូចពោធិ៍សាត់ឡើយ ។

2. ស្ត្របឺរី

ផ្ទុកទៅដោយវីតាមីន C ស្ត្របឺរីត្រូវគេចាត់ទុកថាជាឱសថទឹកដ៏មានរសជាតិសម្រាប់ស្បែកយុវវ័យ ។ បន្ថែមពីនេះ វាក៏មានផ្ទុកសមាសធាតុ AHAs ដែលមានគុណប្រយោជន៍ព្យាបាលរោគមុន ។ ចូរយកទឹកដែលកិនម៉ដ្តទៅលាបលើផ្ទៃមុខ ។

1. ផ្លែឈៀរី

ជាផ្លែឈើដែលផ្ទុកសមាសធាតុប្រឆាំងអុកស៊ីដកម្មយ៉ាងក្រាស់ក្រៃ។ក្រុមអ្នកស្រាវជ្រាវអាមេរិកបានអះអាងថា ទទួលទានទឹកឈៀរីក្រហមមួយកែវក្នុងមួយថ្ងៃអាចពន្យារភាពចាស់ទៅតាមវ័យ ។ សម្រាប់អ្នកចង់បានស្បែកស្រស់ថ្លា ចូរយកវាទៅកិនឱ្យម៉ដ្តក្នុងចាន រួចលាបលើផ្ទៃមុខ ។ ទុកចោលយ៉ាងហោចណាស់២០នាទីមុនពេលលាងជម្រះ ៕