Monthly Archives: September, 2016

អ្នកចាញ់ របស់ វ៉ាន់ ចេស្តា បង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ

វ៉ាន់ ចេស្តា គាត់ក៏ជាអតីតបេក្ខជនប្រលងក្នុង កម្មវិធី Cambodia's Got Talentដែលទស្សនិកជនភាពច្រើនបានស្គាល់រូបគាត់តាមរយះ បទ លោកប៉ា ។ ហើយសំរាប់ថ្មីៗនេះ គាត់បានបញ្ចេញបទថ្មីរបស់គាត់ ដែលមានចំនងជើងថា អ្នកចាញ់ ។ វាពិតជាមានអត្ថន័យជ្រាលជ្រៅសំរាប់រូបគាត់ព្រោះជាជីវប្រវត្តិពិតរបស់ក្មេងប្រុសម្នាក់ដែលមិនអាចបំភ្លេចបានគឺជា វ៉ាន់ ចេស្តា ផ្ទាល់តែម្តង ។ ចង់ដឹងមានអត្ថន័យយ៉ាងណាសូមទស្សនាទាំងអស់គ្នា ។ https://www.youtube.com/watch?v=EVjR8GS1IDI&spfreload=5&noredirect=1 ប្រភព៖ YouTube Channel VAN CHESDA_OFFICIAL

អ៊ែមហ្មងល្ងាចនេះ! បុកល្ហុងជើងទាពិសេស ប៉ះពងទាកូនឆាអំពិលទុំ

និយាយពីថាណែ៎ ពងទាកូនឆាអំពិលទុំនឹងអ្នកក៏បានដឹងហើយថា ល្បីឆ្ងាញ់ខ្លាំងនៅហាង Volcano Meatball ស៊ីសុវត្តិ ឥឡូវម្ចាស់ហាងពង្រីក១កន្លែងទៀត បូកបន្ថែមម្ហូបថ្មីកាន់តែទាក់ទាញនោះគឺ បុកល្ហុងជើងទា ទីតាំងក៏កាន់តែងាយរក ក្នុងបរិវេណទីក្រុងកោះពេជ្រ ក្បែរស្ពាននាគច្រកចេញ មាត់ទន្លេតែម្តង។ ទីតាំង៖ Volcano Meatball កោះពេជ្រ ម្តងនេះស្រក់ទឹកមាត់ខ្លាំងហ្មង កូរហ្មងម្ចាស់ហាងម្ហូបសុទ្ធតែទំនង ដោយគាត់បានកែច្នៃបុកល្ហុងធម្មតា ជំនួសបន្ថែមដោយជើងទា ដែលវាកាន់តែធ្វើអោយរសជាតិរឹតតែអ៊ែម ហើយកាន់តែទ្រាំមិនបានទៀតនោះគឺ ឆាពងទាកូនអំពិលទុំ ឌឺក្រពះមែន! អ្នកណាទ្រាំបាន!!! តោះ!...

ក្លិនឈ្ងុយហ្មង! ទាអាំងចក្រវាឡ

បើយើងជិះកាត់តាមដងវិថី ៣៦០ ផ្ទះលេខ ១១០ មានហាងមួយកន្លែង មានឈ្មោះថា ហាងទាអាំងចក្រវាឡ បានសាយភាយក្លិនឈ្ងុយ ដោយសារការអាំង មាន់ ទាធ្វើអោយទាក់ទាញចិត្តអ្្នកជិះកាត់បានឈប់យានជំនិះទិញខ្ចប់យកទៅគេហដ្ឋាន។ មាន់ ទាអាំងនោះមានស្បែកស្រួយនិងពណ៌ឆ្អិនឆ្អៅហើយរសជាតិរបស់វាក៏ប្លែកពីមាន់ ទាអាំងទូទៅដែរដោយបន្ថែមដោយទឹកជ្រលក់ ដែលមានរសជាតិប្លែក ឆ្ងាញ់ ពីបណ្តាកន្លែងផ្សេងៗទៀត។ សម្រាប់តំលៃទាំងអស់នៅទីនោះមានតម្លៃផ្សេងៗគ្នា ចាប់ពី ៣មឺុន ទៅដល់៥មឺុន ។ ទាសំពៅមានតម្លៃ ៣មឺុន មាន់ស្រែ មានតម្លៃ ៤មឺុន ចំណែក...

កុំភ្លេច ជួយគ្រាំទ្រជំរើសជាតិកម្ពុជាផង!!!

នេះ នៅវេលាម៉ោង7ល្ងាច គឺជាការប្រកួតលក្ខណៈមិត្តភាពរបស់ក្រុមជំរើសជាតិកម្ពុជា និងក្រុមជំរើស ជាហុងកុង។ ដែលជើងទី១ ធ្វើឡើងនៅទឹកដីហុងកុង និងជើងទី២ គឺប្រកួតនៅក្នុងទឹកដីកម្ពុជាម្តង។ សំរាប់ការប្រកួតនេះ ផងដែរ គឺជាការប្រកួតមិត្តភាពកំដៅសាច់ដុំ មុននឹងឈ្លានចូលដល់ការប្រកួត AFF Suzaki Cup សំរាប់ឆ្នាំ2016 ដែលប្រទេសកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះ។ មុននឹងឈានដ៏ការប្រកួត ក្រុមការងារ KPSG.TV នឹងលើកយកនៅពត៌មានមួយចំនួនរបស់ក្រុមទាំង២មកបង្ហាញមិត្តទាំងអស់គ្នា អោយបានដឹង។ ១. ក្រុមកម្ពុជា ក្រុមជំរើសជាតិកម្ពុជា...

ទំនើបពេកហើយ ឥលូវមានការដឹកជញ្ជូន Pizza នៅលើអាកាសទៀត

ក្រុមហ៊ុនភីហ្សា Domino នឹងក្លាយជាក្រុមហ៊ុនដំបូងគេក្នុងពិភពលោកដែលផ្តល់សេវាដឹកជញ្ជូនអាហារតាមរយៈឧបករណ៍ Drone ដល់អតិថិជនរបស់ខ្លួនក្នុងប្រទេសណូវែលហ្ស៊េឡង់នៅចុងឆ្នាំ២០១៦នេះ បន្ទាប់ពីបង្ហាញសេវារបស់ខ្លួននៅក្នុងទីក្រុង Auckland ។ ក្រៅពីក្រុមហ៊ុន Donimo នៅមានក្រុមហ៊ុនធំមួយចំនួនទៀតដូចជាក្រុមហ៊ុន Amazon និងក្រុមហ៊ុន Google ក៏សម្លឹងមើលសេវាកម្មដោយប្រើប្រាស់ឧបរណ៍ Drone ដូចគ្នាដោយសារថា ច្បាប់ចរាចរណ៍ដែនអាកាសក្នុងប្រទេសអង់គ្លេស អូស្ត្រាលី ណូវែលហ្សេឡង់ និងសហរដ្ឋអាមេរិកមានភាពធូរស្រាលជាងមុន ។ សូមទស្សនាទិដ្ឆភាពនោះតាមរយះវីដេអូខាងក្រោម ៖ https://www.youtube.com/watch?v=zXZ0h9WJTPU   ប្រភព៖ YouTube Channel CNNMoney

ស៊ីអារម្មណ៍ទាំងថ្ងៃ​ត្រង់ជាមួយ MV ថ្មី បទជាប់រវល់

អ្នកទាំងអស់គ្នាប្រហែលជាចាំតារាចំរៀងដែលបានបាត់មុខមួយរយះដោយសារតែគាត់មានភាពមមាញឹកជាមួយការរកស៊ីនិងជីវិតគ្រូសាររបស់លោកផងដែរ ។ យ៉ាងណាមិញ តារាចំរៀងដែលមានរូបសង្ហា លោក សាន ផានិត បានគាស់កកាយ ជាមួយនឹងបទចំរៀងមួយបទដែលនៅតែជាការចងចាំ របស់យុវវ័យមួយចំនួន ដែលមានចំនងជើងថា ជាប់រវល់ ។ រូបលោកបាន បញ្ចេញ MV បទ ជាប់រវល់នេះ សារជាថ្មី ជាមួយនឹងការសំដែងថ្មីផងដែរ ។ សំរាប់បទនេះទើបតែចេញប្រហែលជាមួយមួយម៉ោងមុននេះតែប៉ុណ្ណោះសូមទស្សនាវីដេអូចំរៀងខាងក្រោម៖ https://www.youtube.com/watch?v=3BvWMimn92w ប្រភព៖YouTube Channel g-rise

បុរសគួរញ៉ាំអ្វីមុនពេល “ រួមភេទ ” ?

មានបញ្ហាផ្លូវភេទ ធ្វើឲ្យបុរសជាច្រើនពិបាកក្នុងការ រួមភេទ ? បណ្ដាអាហារខាងក្រោមនេះជួយអ្នកលើកតម្កើង និង កែប្រែបាននូវអនុភាពផ្លូវភេទសម្រាប់បុរសយ៉ាងមានប្រសិទ្ធភាពខ្ពស់។ 1. អយស័្ទរ ជួយផ្គត់ផ្គង់សារជាតិរ៉ែប្រឆាំងអុកស៊ីតកម្ម (ស័ង្កសី) មានប្រយោជន៍បង្កើត DNA និង ស្ដារកោសិកាឡើងវិញ។ អ្នកវិទ្យាសាស្ត្រជាច្រើនបានស្រាវជ្រាវ ឃើញថា ស័ង្កសីអាចទប់ទល់បាននូវមូលហេតុដែលបង្ករជំងឺមហារីកក្រពេញប្រូស្តាត និង រួមចំណែកបង្កើនមេជីវិតឈ្មោល ។ 2. ផ្លែល្វា ផ្លែល្វាល្អបំផុតសម្រាប់សសៃឈាមបេះដូង ជំរុញសម្រើប និង ពង្រឹងមុខងារបន្តពូជបុរស។ ផ្លែល្វាមានផ្ទុក...

ងាយៗតែរសជាតិម៉ាអ៊ែម បាយឆាត្រីខ

បុរសៗគ្នាយើង ពេលនេះអ្នកអាចសាករៀនធ្វើមុខម្ហូបដ៏ងាយនេះលមើល៍ ដើម្បីបញ្ចេញថ្វីដៃសំរាប់មនុស្សដែលខ្លួនស្រលាញ់ និងក្រុមគ្រួសារម្តង កុំអោយចាញ់មិត្តនារីៗ ដែលតែងតែថាបុរសមិនចេះធ្វើម្ហូប។ កុំអោយខាតពេលយូរទៅទិញគ្រឿងផ្សំ ហើយធ្វើសាកបាយថ្ងៃត្រង់នេះម៉ង៖ គ្រឿងផ្សំ ប្រេងឆាៈ ១ស្លាបព្រាបាយ ខ្ទឹមសៈ ២កំពឹស ពងមាន់ៈ ២គ្រាប់ បាយសៈ ២ចានចង្កឹះ ទឹកស៊ីអ៉ីវៈ ២ស្លាបព្រាកាហ្វេ គ្រឿងផ្សំលើកទី២ ខ្ទឹមសៈ ១កំពឹស ត្រីខៈ ១កំប៉ុង ស្ករសៈ ២ស្លាបព្រាកាហ្វេ អំបិលៈ កន្លះស្លាបព្រាកាហ្វេ ការ៉ុត/ម្ទេសប្លោកៈ តាមចំណង់ចំណូលចិត្ត https://www.youtube.com/watch?v=wcDcbAaQESw

បង្កើតស្នាមញញឹមរបស់អ្នកជាមួយស្មាតហ្វូន LG K10 LTE

បន្ទាប់ពី ទូរស័ព្ទស្មាតហ្វូន LG K10 ចេញលក់នៅលើទីផ្សារមិនទាន់បានប៉ុន្មានផងឥលូវនេះក្រុមហ៊ុន GGear ដែលជាក្រុមហ៊ុនចែកចាយផ្ដាច់មុខនៅផលិតផលម៉ាក់ LG ប្រចាំព្រះរាជាណាចក្រកម្ពុជា និង បង្ហាញខ្លួននូវទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីមួយទៀតដែលមានឈ្មោះ និង រូបរាងដូចទៅនឹង LG K10 ដែរ នោះគឺ LG K10 LTE ដែលអាចប្រើប្រាស់ប្រព័ន្ធអ៊ីនធើណិត 4G និងជាទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីដែលមានពណ៏ដ៏ស្រស់ស្អាត និង...

ការ៉េមឆាពិតជាប្លែកមែន! ធ្លាប់តែឃើញតាមអ៉ីនធើណិត

ជាធម្មតាភាគច្រើននៃក្មេងៗតែងតែចូលចិត្តញាំុការ៉េម តែក្រឡេកមកបច្ចុប្បន្ននេះការ៉េមត្រូវបានពេញនិយមជាខ្លាំងចំពោះមនុស្សគ្រប់វ័យ ដោយសារតែរសជាតិ និងការតុបតែងរូបរាងប្លែកៗ។ Ice Cream Roll ឬហៅបានថាការ៉េមឆា ដែលយើងគ្រប់គ្នាភាគច្រើនបានឃើញវា ត្រូវបានគេបង្ហោះជាវីដេអូពីរបៀបធ្វើ ដោយសារការ៉េមនេះមានរបៀបធ្វើប្លែកខុសពីការ៉េមដទៃដោយគេត្រូវឆាវាភ្លាមៗ ហើយបើនិយាយពីរសជាតិរបស់ការ៉េម និងគ្រឿងផ្សំពិសេសរបស់វាគឺ ទឹកដោះគោស្រស់ជញ្រាំ្ចជាមួយ នឹងផ្លែឈើស្រស់ ឬនំផ្សេងៗតាមការកុំម្ម៉ងរបស់យើង ហើយចំពោះរសជាតិគឺ ផ្អែមត្រជាក់។ ការ៉េមឆាពីហាង Croll នេះមានតម្លៃ ១កែវតូច ៤០០០៛ ចំណែកកែវធំ ៨០០០៛ ហើយទីតាំងរបស់ការ៉េមឆាផ្លែឈើស្រស់...

Most Read