Monthly Archives: September, 2016

ហឹរហាមាត់ហ្មង! ជាមួយ Spicy Sister

ម្ហូបជាច្រើនមុខដែលសុទ្ធតែមានរសជាតិហឹរ ហឹរតាមកំរឹតចិត្តចង់ ហើយកាន់តែឆ្ងាញ់បើអ្នកកុំម្ម៉ងយកហឹរម៉ាហាមាត់។ ហាង Spicy Sister ដែលនឹងលាតត្រដាងសម្ភោធហាង បង្ហាញខ្លួនក្រោយផ្សារទំនើបសុវណ្ណា ច្រកទៅផ្សារបន្លែសុវណ្ណា ផ្ទះលេខ G76-78 ផ្លូវ Gold នៅថ្ងៃស្អែក ទី08/កញ្ញានេះ។ យើងនឹងឃើញមានទូកញ្ចប់នៅខាងមុខហាងមួយដែលមានអ្នកលក់ជាច្រើនចាំស្វាគមន៍ភ្ញៀវ ជាមួយឯកសណ្ឋានបុគ្គលិកស្អាតៗ អមនឹងគ្រឿងបន្លែ គ្រឿងផ្សំពេញទូសំរាប់ធ្វើមុខម្ហូបហឹរៗ យ៉ាងស្រស់ស្អាតគួរអោយទាក់ទាញ។ ដោយសារម្ហូបប្រចាំហាងមួយនេះសុទ្ធតែប្លែកៗ ឆ្ងាញ់ៗ ពិសេសគឺជំនាញខាងហឹរនឹងហ្មង ចឹងសំរាប់ថ្ងៃនេះយើងសូមលើកយកម្ហូប២ ដើម្បីបង្ហាញអ្នកទាំងអស់គ្នានោះគឺ កំពឹសលោត...

អីយ៉ូយ ! វាលស្រែអំបិលថ្លាដូចកញ្ចក់

អ្នកទាំងអស់គ្នាពិតជាបានដឹងរួចមកហើយ ថាប្រទេសចិន មានរមណីយដ្ធានប្រកបដោយទស្សនីយភាពប្លែកៗ និងកន្លែងអស្ចារ្យជាច្រើន ។ យ៉ាងណាមិញ ថ្ងៃនេះ KSPG.TV សូមលើកយក ទីតាំងដែលប្លែក មួយកន្លែងទៀត ដែលស្ថិតនៅ ក្នុងខេត្ដគីងហៃ ភាគពាយព្យចិន ។ បឹងអំបិលឆាកានេះ នៅក្បែរទីក្រុងឆាកា ក្នុងសង្កាត់វូឡាន គឺជាបឹងដែលមានទស្សនីយភាពស្អាតបំផុតមួយនៅអាងទឹកកៃដាម (Qaidam Basin) ។   បឹងអំបិល ឆាកា គឺជាវាលស្រែអំបិលដ៏ធំមួយ...

កុំភ្លេចទស្សនាទាំងអស់គ្នា យប់នេះនឹងមានផ្សាយផ្ទាល់​ព្រឹត្តិ​ការណ៍​របស់ Apple ដាក់​បង្ហាញ iPhone ជំនាន់ថ្មី

បើគ្មានការប្រែប្រួលនោះទេ Apple នឹងដាក់បង្ហាញ iPhone ជំនាន់ថ្មី ចាប់ផ្តើម នៅថ្ងៃទី 7 ខែកញ្ញា ម៉ោង 10 នៅ សហរដ្ឋអាមេរិច ហើយវាត្រូវនឹង ថ្ងៃទី 8 ខែកញ្ញា ម៉ោង 12 រំលងអធ្រាតនៅក្នុង ប្រទេសយើង។ យើងអាចដឹងថា ជា iPhone 7...

គុយទាវទូកចានមាន់យក្ស អូនខ្មៅតែឆ្ងាញ់ណាស់ណ៎ា

កន្លងមក KSPG.TV បានបង្ហាញនូវមុខម្ហូបជាច្រើនរាប់មិនអស់ តែហាក់ដូចជាមិនទាន់បានបង្ហាញនូវគុយទាវទូកដែលមានមនុស្សមួយចំនួនបានស្គាល់ខ្លះៗហើយដែរ។ សំរាប់ថ្ងៃនេះយើងសូមបង្ហាញនូវទីតាំងហាងមួយកន្លែង ដែលយើងខ្ញុំទើបតែស្វែងរកឃើញ ហើយគ្រប់គ្នាងាយស្រួលស្វែងរកណាស់ គឺនៅក្នុងទីតាំងកោះពេជ្រតែម្តង។ បើគ្រាន់តែលឺឈ្មោះប្្រហែលជាអ្នកទាំងអស់គ្នានឹកឃើញជាមិនខាន គុយទាវទូក ដោយមានច្រើនជំរើស ដូចជា រសជាតិសាច់ជ្រូក សាច់គោ គ្រឿងសមុទ្រ ប៉ាវហ៊ឺ និងប្រហិតសាច់ជ្រូកប្រហែលជាអ្នកទាំងអស់គ្នាចង់សួរទៀតថាឆ្ងាញ់អត់? ចម្លើយគឺ “ឆ្ងាញ់ណាស់ ទាំងរសជាតិទឹកស៊ុប និងសាច់ស្រស់ៗ រូួមទាំងប្រហិតក៏ប្លែកមិនត្រឹមតែប៉ុណ្ណោះ បើនិិយាយពីគ្រឿងទេសវិញគឺធម្មជាតិសុទ្ធសាធ ដូចជា ស្លឹកតយ...

គន្លឹះបង្កើនទម្ងន់យ៉ាងមានប្រសិទ្ធិភាពជាមួយនឹងអាហារបំប៉ន

ការប្រើប្រាស់អាហារបំប៉នដើម្បីជំនួយការកើនទម្ងន់មួយថ្ងៃកាន់តែនិយមនិងនាំមកប្រសិទ្ធិភាពខ្ពស់។ ប៉ុន្តែដើម្បីកើនទម្ងន់ជោគជ័យជាមួយនឹងអាហារបំប៉ន អ្នកគួរកាន់ខ្ជាប់គន្លឹះដូចខាងក្រោម... អ្នកកំពុងជួបបញ្ហាលំបាកក្នុងការកើនទម្ងន់មែនទេ? ញុំាច្រើនដែរ ហាត់កីឡាក៍ទៀងទាត់ តែរាងកាយមិនរីកធំធាត់ដូចចិត្តមែនទេ?ហេតុនេះអាហារបំប៉នគឺជាដំណោះស្រាយល្អបំផុតសម្រាប់អ្នក ។ ប៉ុន្តែ មនុស្សជាច្រើនព្រោះតែផ្អែកលើប្រសិទ្ធិភាពរបស់អាហារបំប៉នទើបមិនសូវខ្វល់ដល់ការហូបចុក ក៏ដូចជាការហាត់ប្រាណ ហេតុនេះលទ្ធផលកើនទម្ងន់ច្រើនតែមិនបានដូចបំណង។ ហេតុដូច្នេះ ដើម្បីកើនទម្ងន់ប្រសិទ្ធិភាព ទន្ទឹមនឹងការប្រើអាហារបំប៉នទៀងទាត់រាល់ថ្ងៃ គួរតែរក្សារបបអាហារដែលគ្រប់គ្រាន់សារជាតិចិញ្ចឹមរួមផ្សំនឹងការហាត់ប្រាណត្រឹមត្រូវទៀតផង។ កើនទម្ងន់ដោយការគួបផ្សំរវាងវិធីសាស្រ្តតាមបែបធម្មជាតិជាមួយនឹងជំនួយការរបស់អាហារបំប៉នគឺជាវិធីកើនទម្ងន់ឆាប់រហ័សនិងប្រសិទ្ធិភាពបំផុត។ ខាងក្រោមនេះគឺជាការកត់សំគាល់ដើម្បីកើនទម្ងន់ប្រសិទ្ធិភាពជាមួយនឹងអាហារបំប៉ន៖ អំពីអាហារូបត្ថម្ភ៖ បង្កើននូវបរិមាណនិងគុណភាព ប្រសិនបើមានបំណងចង់កើនទម្ងន់ អ្នកគួរពិសាគំរប់៣ពេល (ពេលព្រឹក  ពេលថ្ងៃត្រង់ ពេលល្ងាច) នឹងគ្រប់៤មុខអាហារសំខាន់ (ម្សៅ ស្ករ ប្រូតេអ៊ីន ជាតិខ្លាញ់ បន្លែនិងផ្លែឈើ)។ អ្នកគួរបរិភោគច្រើនជាងធម្មតាត្រឹម១ដល់២ចានបាយ។...

តើចង់ដឹងអត់ថាដំឡូងជ្វា​ផ្តល់​ផលប្រយោជន៍​អ្វីខ្លះដល់​សុខភាព​រាង​កាយ?

ដំឡូងជ្វាត្រូវបានគេចាត់បញ្ចូលទៅក្នុងពពួកមើមដែលមានសារធាតុម្សៅច្រើន មានគុណប្រយោជន៍ដល់សុខភាព។ ដោយដំឡូងជ្វាក្នុងបរិមាណ១០០ក្រាមផ្តល់ម្សៅចំនួន២៥ក្រាម និងផ្តល់ថាមពលដល់ទៅ៩០កាឡូរី ។ លើសពីនេះក៏នៅមានសារធាតុវីតាមីន និងរ៉ែខនិជយ៉ាងច្រើនទៀត ចំណែកបរិមាណខ្លាញ់ក៏មានចំនួនតិច ឬគ្មានតែម្តង មានន័យថាដំឡូងជ្វាមានសារធាតុម្សៅ(Carbohydrate)ល្អផ្តល់ប្រយោជន៍ដល់អ្នកទទួលទាន ។ *គុណប្រយោជន៍នៃដំឡូងជ្វា ៖ ១-មានបរិមាណជាតិសរសៃខ្ពស់ អាចជួយកាត់បន្ថយអាការឈឺពោះ និងបន្ថយអត្រាប្រឈមមុខលើជំងឺមហារីកពោះវៀនធំ ។ ២-ដោយសារតែមានជាតិសរសៃ(Fiber) ខ្ពស់គឺជាការល្អដល់អ្នកដែលចង់សម្រកទម្ងន់ ព្រោះនៅពេលពិសារួចធ្វើឱ្យឆ្អែតបានយូរ ។ ៣-ជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម ។ ៤-ជួយគ្រប់គ្រងជាតិខ្លាញ់(Colesterol) នៅក្នុងឈាម ។ ៥-ល្អដល់សុខភាពបេះដួង ព្រោះដំឡូងជ្វានឹងកាត់បន្ថយការប្រឈមមុខនៃជំងឺបេះដួង ។ ៦-កាត់បន្ថយការប្រឈមនឹងសរសៃឈាមខួរក្បាលស្ពៀត ។ ៧-ជាប្រភពអាហារមានជាតិសរសៃខ្ពស់...

អស់ទាស់! មួយឈុតនេះ

មហោស្រពភាពយន្ត នៅទីក្រុង Venice លើកទី៧៣ក្នុងប្រទេសអ៊ីតាលីកាលពីថ្ងៃសៅរ៍ កន្លងផលទៅបានធ្វើឲ្យអ្នក ចូលរួមទស្សនាទាំងអស់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំទៅតារាបង្ហាញម៉ូតស្រី២រូប តារាម៉ូដែល Giulia Salemi និង Dayane Mello។ ដោយ Giulia ស្លៀករ៉ូបពណ៌ទឹកក្រូចឆែកសងខាងគ្មានស្លៀកខោក្នុង និង Dayane ស្លៀករ៉ូបពណ៌ផ្កាឈូកឆែកហើយក៏គ្មានស្លៀកខោក្នុងដូចគ្នា។ តោះ! ទស្សនាវីដេអូទាំងអស់គ្នា... https://www.youtube.com/watch?v=f7DxQ6OueiE

រក្សា​ធ្មេញ​ឱ្យ​ស្អាត​ជួយ​កាត់​បន្ថយ​ការ​រលាក​សួត

ការដុសសំអាតធ្មេញរបស់លោកអ្នកឱ្យបានត្រឹមត្រូវមិនត្រឹមតែអាចការពារជំងឺអញ្ចាញធ្មេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយកាត់បន្ថយការប្រឈមនឹងរោគរលាកសួត (Pneumonia) ទៀតផងដែរ ។ ការសិក្សាមួយធ្វើឡើងដោយអ្នកវិទ្យាសាស្ត្ររបស់សាកលវិទ្យាល័យ Yale University ដែលមានមូលដ្ឋាននៅរដ្ឋ Connecticutសហរដ្ឋអាមេរិកបានរកឃើញមានការផ្លាស់ប្តូរបាក់តេរីក្នុងមាត់នៅមុនការអភិវឌ្ឍនៃលក្ខខណ្ឌរលាកសួតចំពោះអ្នកជំងឺដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ។ បន្ទាប់ពីបានចំណាយពេលអស់ជាង១ខែ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា បណ្តាអ្នកជំងឺរលាកសួតធ្លាប់ជួបប្រទះនូវការផ្លាស់ប្តូរដ៏សំខាន់មួយនៃសមាធាតុបាក់តេរីនៅក្នុងមាត់របស់ពួកគេ ។ សាស្ត្រាចារ្យដឹកនាំការស្រាវជ្រាវវេជ្ជបណ្ឌិតSamit Joshi បាននិយាយថា៖ «លទ្ធផលនៃការរកឃើញរបស់យើងលើកនេះអាចជួយធ្វើឱ្យល្អប្រសើរនូវមធ្យោបាយទប់ស្កាត់រោគរលាកសួតទៅថ្ងៃអនាគតដោយការទប់ទល់បាក់តេរីដែលរស់នៅក្នុងមាត់របស់យើង» ។ មូលនិធិទន្តសាស្ត្រអង់គ្លេស (BDF) បាននិយាយថា លទ្ធផលលើកនេះមិនមែនជាលើកទី១ទេដែលបានបង្ហាញថា មាត់គ្មានអនាម័យនាំឱ្យកើតជំងឺផ្លូវដង្ហើមនោះ ។ ជំងឺផ្លូវដង្ហើម (Bacterial Chest...

អស់ស្ទះ!ប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹងបង្កើតឧទ្យានជាតិដ៏ធំបំផុតលើលោក

លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា នៃសហរដ្ឋអាមេរិក កាលពីពេល ថ្មីៗកន្លងមកបានចុះហត្ថលេខាលើសេចក្តីប្រកាសពង្រីកតំបន់អភិរក្សសមុទ្រនៅខាងក្រៅឆ្នេរមួយរបស់រដ្ឋហាវ៉ៃ និងលើកកម្ពស់ជាតំបន់អភិរក្សក្នុងសមុទ្រឈ្មោះ «Papahanaumokuakea» ឱ្យក្លាយជាឧទ្យានជាតិស្របតាមច្បាប់របស់អាមេរិក ។ ចាត់ទុកថានោះជាតំបន់អភិរក្សផ្នែកសមុទ្រដ៏ធំបំផុតនៅលើពិភពលោក ព្រោះវាធំជាងរដ្ឋកាលីហ្វ៊័នីញ៉ាដល់ទៅ៤ដង និងប្រហែល២ដងបើប្រៀបធៀបទៅនឹងរដ្ឋតិចសាស់ ។ សារព័ត៌មានបរទេសផ្សាយថាបរិវេណនោះមានប្រជុំផ្កាថ្មស្ថិតក្នុងសភាពពេញលេញ មានវ័យចំណាស់ជាង៤០០០ឆ្នាំ និងមានសត្វសមុទ្រជាច្រើនប្រភេទដែលកម្រជួបប្រទះនៅដែនសមុទ្រនានានៅលើលោក ។ ក្រៅពីនេះបានកំណត់ជាតំបន់អភិរក្សផ្នែកសមុទ្រនៅឆ្នាំ២០០៦ ស្របនឹងអាណត្តិរបស់ប្រធានាធិបតី ចច ដាប់បលយូ ប៊ូស ហើយក្រោយមកនៅឆ្នាំ២០១០ បានចុះបញ្ជីពីអង្គការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ(UNESCO) ជាបេតិកភណ្ឌពិភពលោក...

តើមែនទេ យានអវកាស​ ​SpaceX’s Falcon 9 ​​ជា​ស្នា​ដៃ​របស់​មនុស្ស​ភព​ផ្សេងជាអ្នកបំផ្ទុះ?

តើពិតជាមានមនុស្សភពផ្សេងមែនទេ? កាលពី ថ្ងៃព្រហស្បត្តិ៍ យានអវកាស SpaceX’s Falcon 9 ដែលត្រៀមនាំយកផ្កាយរណប Facebook តម្លៃប្រមាណ 2០០ លានដុល្លារ ទៅគន្លងតារាវិថី បានផ្ទុះខ្ទេចខ្ទីគ្មានសល់ ។ ហើយផ្ទុះនេះដែរ ត្រូវបានគេសន្និដ្ឋានថាមានមនុស្សក្រៅភពជាអ្នកធ្វើឲ្យ យានអវកាស SpaceX’s Falcon 9 នេះផ្ទុះ តាមការពិនិត្យមើលវីដេអូ អ្នកឯកទេស...

ធ្វើអោយកូរពោះទៀតហើយ! ស៊ុបបាញ់កាញ់ដុត

យើងធ្លាប់បានឃើញម្ហូបរូបរាងស្រដៀងនេះម្តងរួចហើយ នៅហាង Best Food តែសំរាប់ថ្ងៃនេះហាង Fast Food បានកែច្នៃអោយម្ហូប ១នេះកាន់តែប្លែកពិសេសមួយកំរិតទៀត នោះគឺ ស៊ុបបាញ់កាញ់ដុត។ ស៊ុបបាញ់កាញ់ដុត មានទឹកស៊ុប ២រសជាតិសំរាប់ជ្រើសរើសគឺ ស៊ុបធម្មតា និងស៊ុបតុងយ៉ាំ ហើយសំរាប់គ្រឿងផ្សំរួមមានជាច្រើនមុខ និងប្រភេទសាច់លោកអ្នកអាចរើសបានតាមតម្រូវការមានដូចជា គ្រឿងសមុទ្រ ជ្រូកខ្វៃ ផាកឡូវ-ល-។ អ្វីដែលធ្វើអោយយើងកាន់តែចង់ញ៉ាំស៊ុបមួយនេះ គឺដោយសាររបៀបធ្វើចំលែកខុសពីស៊ុបដទៃត្រង់ថា ចុងភៅត្រូវដុតវាជាមួយនឹងឆ្នាំងដី លើអណ្តាតភ្លើងដ៏ក្តៅ...

មាស សុខសោភា ​និង ថេណា ចាប់ដៃគ្នាសាងបទថ្មី

កំពូលតារាចំរៀង មាស សុខសោភា និងប្រុសសង្ហា ថេ ណា បានផ្គួបដៃគ្នាឆ្លងឆ្លើយគ្នាជាមូួយនឹងបទថ្មី មានចំណងជើងថា Stop ដែលគាត់សុទ្ធតែតារាចំរៀងដែលយុវវ័យគាំទ្រយ៉ាងពេញទំហឹងនាពេលសព្វថ្ងៃនេះ។ ដូច្នេះអ្នកគាំទ្រមួយចំនួនប្រហែលជាមានអារម្មណ៍រំភើបហើយ នៅពេលដែលតារាក្នុងដួងចិត្តបានបញ្ចេញនូវបទចំរៀងរួមគ្នា។ សូមស្តាប់ទាំងអស់គ្នានូវបទចំរៀងថ្មីនេះតើពិរោះដល់កំរិតណា៎ ។ https://www.youtube.com/watch?v=Jf-XZBpifyg ប្រភព៖ YouTube Channel tena Sweetboy

Most Read