កុំភ្លេចទស្សនាទាំងអស់គ្នា យប់នេះនឹងមានផ្សាយផ្ទាល់​ព្រឹត្តិ​ការណ៍​របស់ Apple ដាក់​បង្ហាញ iPhone ជំនាន់ថ្មី

iPhone 7

0
1112
iPhone 7

បើគ្មានការប្រែប្រួលនោះទេ Apple នឹងដាក់បង្ហាញ iPhone ជំនាន់ថ្មី ចាប់ផ្តើម នៅថ្ងៃទី 7 ខែកញ្ញា ម៉ោង 10 នៅ សហរដ្ឋអាមេរិច ហើយវាត្រូវនឹង ថ្ងៃទី 8 ខែកញ្ញា ម៉ោង 12 រំលងអធ្រាតនៅក្នុង ប្រទេសយើង។
យើងអាចដឹងថា ជា iPhone 7 និង iPhone 7Plus ហើយពេលកន្លងទៅក៏មានពាក្យចចាមអារាមថា iPhone ជំនាន់ថ្មី មានបន្ទះ Chip A10 ដែលមានល្បឿនដល់ ២,៤- ២,៥ GHz លឿនជាងបន្ទះ Chip A9 លើ iPhone 6s ល្បឿនត្រឹម ១,៨ GHz អង្គផ្ទុកទិន្នន័យ ចាប់ពី 32GB ឡើងទៅ មានពណ៌ប្រាំសម្រាប់ជ្រើសរើ ដូចជា ពណ៌មាស ពណ៌ប្រាក់ ពណ៌ខ្មៅ ពណ៌ប្រផេះ និងពណ៌ស៊ីជម្ពូ មានមុខងាធន់នឹទឹក គ្មានរន្ធដោតកាស 3.5mm មានកាមេរ៉ាភ្លោះ និងមុខងារផ្សេងៗជាច្រើនទៀត។

iPhone 7 iPhone 7 iPhone 7 iPhone 7

តើវាដូចនឹងពាក្យចចាមអារាមដូចងខាងលើទេមានតែរង់ចាំទស្សនាទាំងអស់គ្នា? សម្រាប់ការទស្សនានៅលើ Apple TV 4, Apple TV 3 និង Apple TV 2, Mac, iPad, iPhone និង iPod Touch ត្រូវ ចុចត្រង់នេះ ហើយសម្រាប់កុំព្យូទ័រដំនើរការ Windows 10 ត្រូវចូលតាម លីងនេះ ដើម្បីអាច ទស្សនាបាន អ្នកត្រូវ ប្រើប្រាស់ Browser ឈ្មោះ Microsoft Edge (ហើយចំពោះ Broser ផ្សេងមិនអាចទស្សនាបានទេ)។