គុយទាវទូកចានមាន់យក្ស អូនខ្មៅតែឆ្ងាញ់ណាស់ណ៎ា

0
3325
គុយទាវទូក
គុយទាវទូក

កន្លងមក KSPG.TV បានបង្ហាញនូវមុខម្ហូបជាច្រើនរាប់មិនអស់ តែហាក់ដូចជាមិនទាន់បានបង្ហាញនូវគុយទាវទូកដែលមានមនុស្សមួយចំនួនបានស្គាល់ខ្លះៗហើយដែរ។ សំរាប់ថ្ងៃនេះយើងសូមបង្ហាញនូវទីតាំងហាងមួយកន្លែង ដែលយើងខ្ញុំទើបតែស្វែងរកឃើញ ហើយគ្រប់គ្នាងាយស្រួលស្វែងរកណាស់ គឺនៅក្នុងទីតាំងកោះពេជ្រតែម្តង។

គុយទាវទូក
គុយទាវទូក

បើគ្រាន់តែលឺឈ្មោះប្្រហែលជាអ្នកទាំងអស់គ្នានឹកឃើញជាមិនខាន គុយទាវទូក ដោយមានច្រើនជំរើស ដូចជា រសជាតិសាច់ជ្រូក សាច់គោ គ្រឿងសមុទ្រ ប៉ាវហ៊ឺ និងប្រហិតសាច់ជ្រូកប្រហែលជាអ្នកទាំងអស់គ្នាចង់សួរទៀតថាឆ្ងាញ់អត់? ចម្លើយគឺ “ឆ្ងាញ់ណាស់ ទាំងរសជាតិទឹកស៊ុប និងសាច់ស្រស់ៗ រូួមទាំងប្រហិតក៏ប្លែកមិនត្រឹមតែប៉ុណ្ណោះ បើនិិយាយពីគ្រឿងទេសវិញគឺធម្មជាតិសុទ្ធសាធ ដូចជា ស្លឹកតយ រំដេង គល់ស្លឹកគ្រៃ ពោយកាក់ ឈើអែម និងម្រេចជាដើម -ល- ហើយពិសេសសំរាប់សុខភាពថែមទៀតផង” ។

គុយទាវទូក
គុយទាវទូក 
គុយទាវទូក
គុយទាវទូក

សំរាប់រសជាតិវិញនោះ ក្រុមការងារយើងភ្លក្សផ្ទាល់តែម្តង ពេលដែលដាក់ចូលមាត់ដឹងតែអោនពិសា គ្មានវាចាអីមួយម៉ាត់សោះ ដោយសារតែ មានរសជាតិឆ្ងាញ់ជាប់មាត់ ពិសាមួយចានចង់តែថែមមួយចានទៀត។

គុយទាវទូក

មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់ហាងមានលក់ទាំងបង្អែមចាប់លាងរសជាត់ដើមបែបខ្មែរ ជាច្រើនមុខ ដើម្បីជាជំរើសអ្នកពិសា   សំរាប់លាងមាត់នៅពេលដែលស្រស់ស្រូបគុយទាវ ឬ អាហារសម្រន់ផ្សេងៗទៀតរួច។

គុយទាវទូក

ហាងផ្ការំដួល
ទីតាំង៖ ក្នុងបរិវេណកោះពេជ្រ ជិតគល់ស្ពាននាគច្រកចេញ ជាប់ ហាង Cambo Meatball
ទូរស័ព្ទ៖ 070 89 88 23

តំលៃ ៖
គុយទាវសាច់ជ្រូកនិងប្រហិតតំលៃ ៦០០០ រៀល
គុយទាវសាច់គោនិងប្រហិតតំលៃ ៧០០០ រៀល
គុយទាវគ្រឿងសមុទ្រនិងប្រហិតតំលៃ ៨០០០រៀល
គុយទាវទូកនិងប្រហិតតំលៃ ១០០០០ រៀល