អីយ៉ូយ ! វាលស្រែអំបិលថ្លាដូចកញ្ចក់

Qaidam Basin

0
1130
Salt lake

អ្នកទាំងអស់គ្នាពិតជាបានដឹងរួចមកហើយ ថាប្រទេសចិន មានរមណីយដ្ធានប្រកបដោយទស្សនីយភាពប្លែកៗ និងកន្លែងអស្ចារ្យជាច្រើន ។ យ៉ាងណាមិញ ថ្ងៃនេះ KSPG.TV សូមលើកយក ទីតាំងដែលប្លែក មួយកន្លែងទៀត ដែលស្ថិតនៅ ក្នុងខេត្ដគីងហៃ ភាគពាយព្យចិន ។ បឹងអំបិលឆាកានេះ នៅក្បែរទីក្រុងឆាកា ក្នុងសង្កាត់វូឡាន គឺជាបឹងដែលមានទស្សនីយភាពស្អាតបំផុតមួយនៅអាងទឹកកៃដាម (Qaidam Basin) ។

Salt lake Salt lake

បឹងអំបិល ឆាកា គឺជាវាលស្រែអំបិលដ៏ធំមួយ ដែលលាតសន្ធឹងប្រវែង ៩ គីឡូម៉ែត្រ និងបណ្តោយ ១៥ គីឡូម៉ែត្រ គ្របដណ្ដប់ដោយអំបិលក្រាស់ឃ្មឹក។ ពេលរដូវប្រាំង បឹងនេះរួមតូចបំផុត ហើយពេលរដូវភ្លៀង បឹងមានទំហំពេញលេញរបស់វា។

Salt lake

បឹងអំបិល ឆាកា មានទឹករាក់បំផុត ត្រឹមជង្គង់ជាទូទៅ ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរដើរកាត់លុកលុយបាន។ ពេលមេឃស្រឡះល្អ ទឹកបឹងពណ៌ខៀវខ្ចីចាំងឆ្លុះផ្លេកៗនឹងផ្ទៃមេឃហាក់បីដូចជាកញ្ចក់ឆ្លុះលើធរណី។

ចង់ដឹងថាមានភាពស្រស់ស្អាត និងស្រស់ត្រកាលយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោម។