ម្ហូបជាច្រើនមុខដែលសុទ្ធតែមានរសជាតិហឹរ ហឹរតាមកំរឹតចិត្តចង់ ហើយកាន់តែឆ្ងាញ់បើអ្នកកុំម្ម៉ងយកហឹរម៉ាហាមាត់។ ហាង Spicy Sister ដែលនឹងលាតត្រដាងសម្ភោធហាង បង្ហាញខ្លួនក្រោយផ្សារទំនើបសុវណ្ណា ច្រកទៅផ្សារបន្លែសុវណ្ណា ផ្ទះលេខ G76-78 ផ្លូវ Gold នៅថ្ងៃស្អែក ទី08/កញ្ញានេះ។
យើងនឹងឃើញមានទូកញ្ចប់នៅខាងមុខហាងមួយដែលមានអ្នកលក់ជាច្រើនចាំស្វាគមន៍ភ្ញៀវ ជាមួយឯកសណ្ឋានបុគ្គលិកស្អាតៗ អមនឹងគ្រឿងបន្លែ គ្រឿងផ្សំពេញទូសំរាប់ធ្វើមុខម្ហូបហឹរៗ យ៉ាងស្រស់ស្អាតគួរអោយទាក់ទាញ។
ដោយសារម្ហូបប្រចាំហាងមួយនេះសុទ្ធតែប្លែកៗ ឆ្ងាញ់ៗ ពិសេសគឺជំនាញខាងហឹរនឹងហ្មង ចឹងសំរាប់ថ្ងៃនេះយើងសូមលើកយកម្ហូប២ ដើម្បីបង្ហាញអ្នកទាំងអស់គ្នានោះគឺ កំពឹសលោត និងបុកល្ហុង Spicy ហឹរប្រចាំត្រកូលហ្មង។



សំរាប់កំពឹសលោត មុនពេលដែលអ្នកញ៉ាំអ្នកនឹងទទួលបានបទពិសោធន៍ថ្មី ដោយអ្នកត្រូវក្រឡុកកែវ មុននឹងយើងញ៉ាំវា ហើយមិនតែប៉ុណ្ណោះអ្នកក៏អាចថែមគ្រឿងផ្សំដោយខ្លួនឯងតាមចំណង់ចំណូលចិត្តថែមទៀតផង។ ចំណែកឯ បុកល្ហុង Spicy វិញហឹរហាមាត់ហ្មង ព្រោះថាម្ទេសច្រើនជាងល្ហុង តែរសជាតិពិតជាឆ្ងាញ់ ហើយបើអ្នកទៅញ៉ាំជាក្រុមកុំភ្លេចលេងប្រកួតញ៉ាំហឹរជាមួយមិត្តភ័ក្រ្តណា។ សំរាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងតាមទូរស័ព្ទលេខ៖ 023 21 56 16



ម៉ោះ! មើលវីដេអូហើយកុំភ្លេចទៅភ្លក្សអោយហឹរហាមាត់ជាមួយមិត្តភ័ក្រ្តមើល៍ថ្ងៃស្អែក ជាថ្ងៃបើកសម្ភោធហាងផង…អូ៎ ភ្លេចប្រាប់! កុំភ្លេចមើលមុខម្ហូបផ្សេងៗ ជាច្រើនទៀតដូចខាងក្រោម៖















